ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ

ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ

ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ

ដាក់បញ្ចូលថ្ងៃ 23 November 2012, 18:41 AEDT

នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ថៃ​បាន​ដាក់​ចេញ​​អនុវត្ត​នូវ​ច្បាប់​សន្តិសុខ​ជាតិ​​នៅ​មុន​ពេល​មាន​​ការ​ប្រមូល​ផ្តុំ​ទ្រង់​ទ្រាយ​ធំ​មួយ​​របស់​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គេ​រំពឹង​ថា​នឹង​ត្រូវ​រៀប​ចំ​ឡើង​នា​ពេល​ចុង​សបា្តហ៍​នេះ។​

អ្នក​យក​ព័ត៌មាន​របស់​ Radio Australia​ រាយ​ការណ៍​ថា​មាន​ការ​រំពឹង​ទុក​ថា​ មាន​ប្រជាជន​រាប់​ពាន់​នាក់​នឹង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ថ្ងៃ​សៅរ៍​នេះ​ដែល​រៀប​ចំ​ដោយ​ក្រុម​រាជា​និយម​ដែល​មាន​ឈ្មោះ​ថា​ Pitak Siam។​ មេ​ដឹក​នាំ​ក្រុម​នេះ​និយាយ​ថា​ រដ្ឋាភិបាល​ប្រទេស​ថៃ​បច្ចុប្បន្ន​បាន​បណ្តោយ​​ឲ្យ​មាន​អាកប្បកិរិយា​មាក់​ងាយ​ដល់​ព្រះ​មហាក្សត្រ​ដ៏​ជា​ទី​សក្ការៈ​របស់​ប្រទេស​ថៃ។​ រដ្ឋាភិបាល​ថៃ​​និយាយ​ថា​ ជា​ការ​ឆ្លើយ​តប​​​នឹង​គម្រោង​បាតុកម្ម​នេះ​ ច្បាប់​សន្តិសុខ​ជាតិ​នឹង​មាន​សុពលភាព​ក្នុង​​​រយៈ​ពេល​ ៩ថ្ងៃ​ខាង​មុខ​នេះសម្រាប់​តំបន់​ប្រវត្តិសាស្រ្ត​សំខាន់ៗ​នៅ​​​ក្រុង​បាងកក​ដែល​ស្ថិត​នៅ​ជិត​កន្លែង​ក្បួន​បាតុកម្ម៕​ 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​