ប្រវត្តិទំនាក់​ទំនង​រវាង​កម្ពុជា​ជា​មួយ​ចិន និង​ កម្ពុជា​ជា​មួយ​សហរដ្ឋ​អា​ម៉េរិក

ប្រវត្តិទំនាក់​ទំនង​រវាង​កម្ពុជា​ជា​មួយ​ចិន និង​ កម្ពុជា​ជា​មួយ​សហរដ្ឋ​អា​ម៉េរិក

ប្រវត្តិទំនាក់​ទំនង​រវាង​កម្ពុជា​ជា​មួយ​ចិន និង​ កម្ពុជា​ជា​មួយ​សហរដ្ឋ​អា​ម៉េរិក

ដាក់​បញ្ចូល​ពេល 24 November 2012, 17:03 AEST

តើ​​កម្ពុជា​​និង​​ប្រទេស​​មហា​​អំណាច​​ពិភព​​លោក​​ទាំង​​ពីរ​​នេះ​​មាន​​ប្រវត្តិ​​ទំនាក់​​ទំនង ជា​​មួយ​​គ្នា​​តាំង​​ពី ពេល​ណា​មក​នោះ សូម​តាមដាន​ស្តាប់​ការ​បក​ស្រាយ​របស់​លោក​បណ្ឌិត​រស់ ចន្ត្រាបុត្រ នៅ​​កម្រង​របាយការណ៍​​រៀប​​ចំ​​ដោយ​​អ្នក​​ស្រី មាន​​សួស្ដី​​រាយ​​ជា​​សហការី​​វិទ្យុ​​អូស្រ្តាលី​ ដែល​​មាន​​ខ្លឹម​​សារ​​ទាំង​ស្រុង​​ដូច​​តទៅ​​​ដូច​ត​ទៅ​នេះ៖

ទំនាក់​ទំនង​រវាង​កម្ពុជា​ជា​មួយ​ចិន និង កម្ពុជា​ជា​មួយ​សហ​រដ្ឋ​អាម៉េរិក​វគឺ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន លើក​ឡើង​យ៉ាង​ផុស​ផុល​នៅ​ពេល​ដែល​មេដឹក​នាំ​កំពូល​របស់​ប្រទេស​មហា​អំណាច​ទាំង​ពីរ
បាន​​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ពេល​តែ​មួយ​​ដើម្បី​ចូល​រួម​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ដែល​ទើប​តែ​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​២០​វិច្ឆិកា​​កន្លង​ទៅ​នេះ។

បើ​តាម​លោក​បណ្ឌិត រស់ ចន្ត្រាបុត្រ សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​ថ្លែង​ថា ប្រ​វត្តិ​សាស្ត្រ​បាន​បង្ហាញ​ថា​កម្ពុជា​និង​ចិន​បាន​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​គ្នា​ចាប់​តាំង​ពី​ការ​កកើត​នគរ​ខ្មែរ​តំបូង​​មក​ម្ល៉េះ។ លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា ជាក់​ស្តែង​គឺ​ថា​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ដែល​បាន​បន្សល់ ទុក​មក​ដល់​សព្វ​ថ្ងៃ​ក៏​អាស្រ័យ​លើ​អ្នក​ស្រាវ​ជ្រាវ​របស់​ចិន​ជា​អ្នក​រក​ឃើញ​ដែរ។

(សំឡេង)

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា​ក្រោយ​មក​ទៀត គេ​បាន​ដឹង​ថា​ជន​ជាតិ​ចិន​បាន​ចូល​មក​រស់​នៅ​លើ ទឹក​ដី​កម្ពុជា​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ដោយ​គេ​បាន​ឃើញ​រូប​ចម្លាក់​របស់​ជន​ជាតិ​ចិន និង ទាហាន​របស់​ចិន នៅ​តាម​ប្រា​សាទ​ជា​ច្រើន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទំនាក់​ទំនង​ចិន​និង​កម្ពុជា​បាន​ពង្រឹង​ពង្រីក​ជា​បន្ត​បន្ទាប់​ទាំង​ផ្នែក​នយោបាយ ការ​ទូត មុខ​ជំនួញ និង ប្រពៃណី​ទំនៀម​ទម្លាប់។

(សំឡេង)

ដោយ​ឡែក​ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋអាម៉េរិក​វិញ​គឺ​ទើប​តែ​បាន​ចាប់​ផ្តើម នៅ​ឆ្នាំ ១៩៥៤ ដោយ​សហរដ្ឋអាម៉េរិក​នា​ពេល​នោះ​បាន​ដាក់​ស្ថាន​ទូត​ដំបូង​របស់​ខ្លួន​នៅ​លើក​ទឹក​ដី​កម្ពុជា គឺ​នៅ​ក្រោយ​ពេល​ដែល​អាណា​និគម​បារាំង​បាន​ដក​ថយ​ចេញ​ពី​កម្ពុជា។

(សំឡេង)

បើ​តាម​លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាម៉េរិក​បាន​ផ្តល់​ជំនួយ​មក​កម្ពុជា​ជា​ច្រើន​នៅ​ក្នុង អំឡុង​ឆ្នាំ ១៩៥៤ និង ឆ្នាំ១៩៥៥ រួម​ទាំង​ជំនួយ​អភិវឌ្ឍន៏​ជំនួយ​យោធា។ ក៏​ប៉ុន្តែ​ទំនាក់​ទំនង​នេះ​ត្រូវ​បាន រង្គោះ​រង្គើល​ជា​បណ្តើរៗ នៅ​ពេល​ដែល​ព្រះ​មហាវីរក្ស​ត្រ​សម្តេច​ឪនា​ពេល​នោះ​បាន​រក្សា​ជំហរ ឋិត​នៅ​ជា​កណ្តាល​រវាង​ប្លុកសេរី​និង​កុម្មុនីស្ត ហើយ​សហរដ្ឋអាម៉េរិក​បែ​រ​ជា​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ ប្រទេស​ថៃ ហើយ​ប្រទេស​ថៃ​បាន​ដាក់​សម្ពាធ​ជា​ច្រើន​លើ​ក​ម្ពុជា។

(សំឡេង)

ទោះ​បី​យ៉ាង​ណា លោក​សាស្ត្រា​ចារ្យ​បាន​រំលឹក​ថា ព្រះ​មហាវីរក្សត្រ​​ខ្មែរ​សម្តេច​សីហនុ ក៏​បាន​ងាក​មក​ចាប់​ដៃ​ជា​មួយ​សហរដ្ឋអាម៉េរិក​វិញ ដើម្បី​រក្សា​សន្តិភាព​និង​ស្វែង​រក​ការ​អភិវឌ្ឍ។

នា​ពេល​នេះស្ថាន​ទូត​សហរដ្ឋអាម៉េរិក​ក៏​បាន​បើក​ឡើង​វិញ​នៅ​ឆ្នាំ ១៩៦៩។ ទោះ​បី​យ៉ាង​ណា លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា ការ​ព្យាយាម​របស់​ព្រះ​មហាវីរក្សត្រ​សម្តេចឪ ហាក់​ដូច​ជា​ពុំ​បាន​ជោគ​ជ័យ ដោយ​សារ​បញ្ហា​ជា​ច្រើន ក្នុង​នោះ​រួម​ទាំង​ការ​មិន​យល់​គ្នា​រវាង​សហរដ្ឋ​អាម៉េរិក​មក​លើ​កម្ពុជា ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរ​ចត់​ជា​មួយ​ប្រទេស​ថៃ​ជា​ដើម​ហើយ​ការ​មិន​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ​ក៏​បាន​អូស​បន្លាយ​រហូត​មក​ទល់​បច្ចុប្បន្ន។

(សំឡេង)

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា​យ៉ាង​ណា​ក៏​ដោយ ការ​អញ្ជើញ​មក​ដល់​របស់​ប្រមុខ​ដឹ​ក​នាំ​សហរដ្ឋ អាម៉េរិក និង​ចិន​នៅ​កម្ពុជា​នា​ពេ​ល​កន្លង​មក​នេះ បង្ហាញ​ពី​ភាព​ជា​ដៃ​គូរ​រវាង​កម្ពុជា ចិន និង កម្ពុជា សហរដ្ឋ​អាម៉េរិក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​