អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ផ្ដល់​អនុសាសន៍​​​អំពី​ជន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ផ្ដល់​អនុសាសន៍​​​អំពី​ជន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ផ្ដល់​អនុសាសន៍​​​អំពី​ជន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី​

ដាក់បញ្ចូលថ្ងៃ 26 November 2012, 17:09 AEDT

នៅ​ក្នុង​ថ្ងៃ​នេះ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International)​នឹង​ចាប់​ចរចា​នៅ​ក្នុង​រដ្ឋសភា​សហព័ន្ធ​នៃ​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ទីក្រុង​ Canberra​ ដើម្បី​បង្ហាញ​នូវ​អនុសាសន៍​របស់​អង្គការ​នេះ ​ដែល​សុំ​ឲ្យ​អូស្ត្រាលី​បិទ​នូវ​មជ្ឈមណ្ឌល​ឃុំខ្លួន​ ដើម្បី​ដំណើរ​ការ​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​លើ​ប្រទេស​ដែន​កោះ​ Nauru។​ 

កាល​ពី​សប្ដាហ៍​មុន​នេះ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​ទៅ​ពិនិត្យ​មើល​នៅ​ប្រទេស​ដែន​កោះ​ Nauru​ ហើយ​បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​មជ្ឈមណ្ឌល​ឃុំ​ខ្លួន​ជន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ទី​នោះ​ដោយ​​ពិពណ៌នា​ស្ថានភាព​នោះ​ថា ​គ្មាន​មេត្តា, អមនុស្សធម៌ ​និង​ការ​បន្ទាប​តម្លៃ​មនុស្ស​ ហើយ​បាន​បង្កើត​ឡើង​នូវ​បរិយាកាស​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ដល់​ជន​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នោះ។​

លោក​បណ្ឌិត​ Graham Thom ​អ្នក​សម្រប​សម្រួល​ផ្នែក​ជន​ភៀស​ខ្លួន​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា​ ជន​សុំ​សិទ្ធិ​ជ្រក​កោន​គឺ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​រំលោភ​ និង​ផ្ដល់​សិទ្ធិ​ឲ្យ​តិច​តួច៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​