ភ្នំពេញ​នឹង​មាន​ស្ពាន​អាកាស​ទីបី​ក្នុងរយៈ២៨​ខែ​ទៀត

ភ្នំពេញ​នឹង​មាន​ស្ពាន​អាកាស​ទីបី​ក្នុងរយៈ២៨​ខែ​ទៀត

ភ្នំពេញ​នឹង​មាន​ស្ពាន​អាកាស​ទីបី​ក្នុងរយៈ២៨​ខែ​ទៀត

ដាក់បញ្ចូលថ្ងៃ 26 November 2012, 16:35 AEDT

ស្ពាន​អាកាស​ទីបីដែល​ជាសំណង់​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​ចរាចរណ៍​របស់​អ្នក​ភ្នំពេញ​នោះ នៅ​ថ្ងៃ​ចន្ទ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​ផ្លូវ​ការ​ដើម្បី​សាង​សង់ដោយ​ត្រូវ​ចំណាយ​​ប្រាក់​ជាង​​១៧​លាន​ដុល្លារ​សហរដ្ឋ​អា​ម៉េរិក។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋានសាងសង់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន មានប្រសាសន៍​ថា ការ​សាង​សង់​នេះគឺដើម្បី​កាត់​បន្ថយ​ការ​កកស្ទះចរាចរណ៍នៅ​តំបន់​នេះ ខណៈ​ដែល​ភ្នំពេញ ដែល​ឥឡូវ​មាន​ម៉ូតូរហូត​ដល់​ជាង​១​លាន​គ្រឿង ហើយ​រថយន្ត​វិញមាន​ជិត​១​លាន​គ្រឿង​ដែរ។

លោក​បន្ត​ទៀត​ថា​ ការ​សាង​សង់​នេះនឹង​ប្រើ​រយៈ​ពេល​២៨ខែ ជាមួយគ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​សុំ​ការ​យោគយល់​ចំពោះ​ផល​ប៉ះពាល់​របស់​ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​តំបន់នេះ ដែល​ខ្លះមាន​ការ​ប៉ះ​ពាល់​ច្រើន ឯ​ខ្លះ​ទៀត​មាន​ការ​ប៉ះពាល់​តិច។

នៅក្នុងប្រទេសកម្ពុជា មានតែទីក្រុងភ្នំពេញ​មួយ​ប៉ុណ្ណោះ ដែលមានស្ពាន​អាកាស​ចំនួន៣ គិត​ទាំង​ស្ពាន​​ដែលទើប​ត្រូវបាន​​សម្ពោធ​បើក​ការដ្ឋាន​នា​ពេល​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​