​អូស្ត្រាលី​នឹង​ទាញ​​យក​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត​ពី​ការ​ប្រើ​ប្រាស់​ធនធាន​ថាម​ពល​ស្អាតស្អំ

​អូស្ត្រាលី​នឹង​ទាញ​​យក​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត​ពី​ការ​ប្រើ​ប្រាស់​ធនធាន​ថាម​ពល​ស្អាតស្អំ

​អូស្ត្រាលី​នឹង​ទាញ​​យក​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត​ពី​ការ​ប្រើ​ប្រាស់​ធនធាន​ថាម​ពល​ស្អាតស្អំ

ដាក់បញ្ចូលថ្ងៃ 26 November 2012, 16:33 AEST

គណៈកម្មាធិការ​អាកាសធាតុ​នៃ​ប្រទេស​អូស្រ្តាលី​និយាយ​ថា​ប្រទេស​អូស្រ្តាលី​ត្រៀម​លក្ខណៈ​បាន​យ៉ាង​ល្អ​ដើម្បី​ទាញ​យក​ប្រយោជន៍​បន្ថែម​ទៀត​ពី​ធនធាន​ថាមពល​ស្អាត​ស្អំ​ដែល​ក​កើត​ឡើង​វិញ។

នៅ​ក្នុង​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ លោក​សាស្រ្តាចារ្យ​ Tim Flannery​ ប្រធាន​​គណៈកម្មាធិការ​អាកាសធាតុ​មាន​ប្រសាសន៍​ថា​ការរីក​ធំធាត់​ខ្លាំងជាសកល​​ខាង​វិស័យ​​​​​ថាមពល​កកើត​ឡើង​វិញ​នៅ​លើ​ពិភពលោក​ នឹង​ផ្តល់​សក្តានុពល​​ដ៏ធំក្រៃ​លែង​ដល់​ប្រទេស​អូស្រ្តាលី។​

​​​​លោក​សាស្រ្តាចារ្យ​ Flannery​​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ថាមពល​កកើត​ឡើង​វិញ​ដូច​ជា​ថាមពល​​ពន្លឺ​ព្រះ​អាទិត្យ​ និង​​ថាមពល​​កម្លាំង​ខ្យល់​ មាន​ប្រមាណ​ជា​១០%នៃការ​ប្រើ​ប្រាស់​ថាមពល​សរុប ប៉ុន្តែ​តម្រូវ​ការ​របស់​វា​កំពុង​តែ​កើន​ឡើង​។

​​​លោក​សាស្រ្តាចារ្យ​ Flannery​​ មាន​ប្រសាសន៍​ថា​ តំបន់​ភាគ​ខាង​ត្បូង​របស់​ប្រទេស​​អូស្ត្រាលី​គឺ​ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទី​តាំង​ដ៏​ល្អ​បំផុត​ក្នុង​ពិភព​លោក​ដែល​មាន​សំបូរ​ទៅ​ដោយ​ខ្យល់​បក់​ ហើយ​ដែន​ដី​អូស្ត្រាលី​ភាគ​ខាង​ត្បួង​ក៏​បាន​កំពុង​នាំ​មុខ​ក្នុង​ការ​ផ្ដល់​ថាមពល​ផង​ដែរ។​ យើង​បាន​កំពុង​ឃើញ​ថា មាន​ខ្យល់​បក់​ខ្លាំង​នៅ​ទី​នោះ ហើយ​ខ្ញុំ​គិត​ថា ​កន្លង​មក ​ខ្យល់​បាន​ផ្ដល់​ថាមពល​អគ្គិសនី ​​២៦% ​សម្រាប់​រដ្ឋអូស្ត្រាលី​ភាគ​ខាង​ត្បួង​រួច​ជា​ស្រេច​ទៅ​ហើយ​។ ការ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​គឺ​ជា​ប្រភព​ធនធាន​មហាសាល​បើ​ប្រៀប​ជាមួយ​នឹង​ប្រទេស​ដែល​កំពុង​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ធំ​ៗ​ដែល​មាន​ជាអាទិ៍​ដូច​ជា​ ប្រទេស​អាល្លឺម៉ង់​។ ​លោក​អ្នក​អាច​ឃើញ​ថា​ ទីកន្លែង​មួយ​ចំនួន​ដូច​ជា​ រដ្ឋ​ Queensland​ ជាដើម​ ឥឡូវនេះ​កំពុង​តែ​ចាប់​យក​ការ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​មិន​ធម្មតា​មួយ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​