ការ​លួច​បន្លំ​ក្នុង​ការ​ប្រឡង​ប៉ូលិស​ហ្វ៊ីលីពីន​ដ៏​ធំ​ត្រូវ​បាន​បើក​កកាយ

ការ​លួច​បន្លំ​ក្នុង​ការ​ប្រឡង​ប៉ូលិស​ហ្វ៊ីលីពីន​ដ៏​ធំ​ត្រូវ​បាន​បើក​កកាយ

ការ​លួច​បន្លំ​ក្នុង​ការ​ប្រឡង​ប៉ូលិស​ហ្វ៊ីលីពីន​ដ៏​ធំ​ត្រូវ​បាន​បើក​កកាយ

ដាក់បញ្ចូលថ្ងៃ 26 November 2012, 16:43 AEDT

មន្ត្រី​​ប៉ូលិស​ហ្វ៊ីលីពីន​ចំនួន​ ១៣រូបត្រូវ​បាន​បញ្ឈប់​ពីការ​ងារ​ ព្រម​ទាំង​មាន​ការ​បន្ត​ស៊ើប​អង្កេត​ទៅ​លើ​មនុស្ស​រាប់រយ​នាក់​ផ្សេង​ទៀត​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ការ​លួច​បន្លំ​ក្នុង​ការ​ប្រឡង​មួយ​ចំនួន។

ស្នងការ​នគរបាល​ជាតិ​ហ្វ៊ីលីពីន​បាន​ឲ្យ​ដឹង​ថា​ អ្នក​ចូលរួម​ក្នុង​ការ​ប្រឡង​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ Zamboanga​​ របស់​ប្រទេសហ្វ៊ីលីពីន​បាន​ឆ្លើយ​សំណួរ​នៃ​ការ​ប្រឡង​ដូច​គ្នា​ទាំង​ស្រុង​ទោះ​បី​ជា​ចម្លើយ​ទាំង​នោះ​ខុស​ក្ដី។​

ការ​ប្រឡង​ទាំង​នោះ​មាន​ការ​ប្រឡង​ជ្រើស​រើស​កង​កម្លាំង​នគរបាល​ចូល​បម្រើ​ការងារ​ថ្មី និង​ព្រម​ទាំង​ការ​ប្រឡង​ឡើង​តួនាទី​ជា​​មន្ត្រី​នគរបាល​ផង​ដែរ។​

ការ​លួច​បន្លំ​នៅ​ក្នុង​ការ​ប្រឡង​ទាំង​នោះ​ទើប​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ​ហើយ​ដែល​បេក្ខជន​នៃ​ការ​ប្រឡង​ចូល​បម្រើ​ជា​កង​កម្លាំង​នគរបាល​បាន​ចូល​បម្រើ​ការ​ងារ​អស់​ទៅ​ហើយ​ក្ដី៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​