មន្ត្រី​វៀតណាម​ឈប់​​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លង​ដែន​ថ្មី​របស់​ចិន

មន្ត្រី​វៀតណាម​ឈប់​​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លង​ដែន​ថ្មី​របស់​ចិន

មន្ត្រី​វៀតណាម​ឈប់​​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លង​ដែន​ថ្មី​របស់​ចិន

ដាក់បញ្ចូលថ្ងៃ 27 November 2012, 16:26 AEDT

មន្ត្រី​មាន​សមត្ថកិច្ច​នៅ​វៀតណាម​បាន​បញ្ឈប់​ការ​ប្រថាប់​ត្រា​ទៅ​លើ​លិខិត​ឆ្លង​ដែន​ចិន​ប្រភេទ​ថ្មី​ដែល​មាន​រូបភាព​ផែនទី​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខា​ង​ត្បូង​ដែល​ប្រទេស​ចិន​ប្រកាស​ថា​ជា​កោះ​របស់​ខ្លួន។

ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​សប្ដាហ៍​មុន​ ប្រទេស​ហ្វ៊ីលីពីន​ និង​ប្រទេស​ចិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ពី​បញ្ហា​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខា​ង​ត្បូង​នេះ។​

ប្រទេស​ហ្វ៊ីលីពីន​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ានឹង​​ប្រទេស​ចិន​ក្នុង​បញ្ហា​ជម្លោះ​ដែន​ដី​នេះ។​

លោក​ Raul Hernandez ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វ៊ីលីពីន​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ប្រទេស​ហ្វ៊ីលីពីន​កំពុង​ពិចារណា​ឆ្លើយតប​នឹង​លិខិត​ធ្វើ​ដំណើរ​ចិន​ប្រភេទ​ថ្មី​នេះ៕

 

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​