របាយការណ៍​មួយស្តីពី​កេង​ប្រវ័ញ្ច​កម្លាំង​​ពលកម្មសិស្ស​​ និសិ្សត​បរទេស​នៅអូ​ស្ត្រាលី

របាយការណ៍​មួយស្តីពី​កេង​ប្រវ័ញ្ច​កម្លាំង​​ពលកម្មសិស្ស​​ និសិ្សត​បរទេស​នៅអូ​ស្ត្រាលី

របាយការណ៍​មួយស្តីពី​កេង​ប្រវ័ញ្ច​កម្លាំង​​ពលកម្មសិស្ស​​ និសិ្សត​បរទេស​នៅអូ​ស្ត្រាលី

ដាក់បញ្ចូលថ្ងៃ 27 November 2012, 17:24 AEDT

របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ សិស្ស​បរទេស​ដែល​មក​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​​បា​ន​ទៅ​ធ្វើ​ជា​អ្នក​បោស​សម្អាត​ គឺ​ត្រូវ​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​ដោយ​ម្ចាស់​​ផ្សារ​ធំ​ៗ។

របាយការណ៍​មួយ​របស់​សហជីព​កម្មករ​បោស​សម្អាត​ដែល​មាន​ឈ្មោះ​ថា​ United Voice​ ឬ​សំឡេង​តែមួយ​នោះ បាន​ឲ្យ​ដឹង​ថា​ អ្នក​ធ្វើ​ការ​ទាំង​នោះ​ជា​ញឹក​ញាប់​គឺ​ត្រូវ​បាន​ទទួល​បាន​ប្រាក់​កម្រៃ​ក្រោម​តម្លៃ​ទីផ្សារ​ការងារ​​ ហើយ​មាន​ការ​​ខ្លាច​ក្នុង​ការ​តវ៉ា​ជាមួយ​នឹង​និយោជក​របស់​ខ្លួន​។​

របាយការណ៍​នេះ​បាន​ធ្វើការវាយតម្លៃថា គ្រាន់តែ​រដ្ឋ Victoria ​មួយ​ប៉ុណ្ណោះ ​មាន​ពាក់​កណ្ដាល​នៃ​អ្នក​បោស​សម្អាតហាងលក់ទំនិញ គឺជា​និស្សិត​បរទេស។ អ្នកស្រី Jess Walsh លេខាធិការ​នៃ​សាខាសហជីព​មួយ​នេះ​នៅ​រដ្ឋ Victoria បានមានប្រសាសន៍ថា តាម​ស្រង់​មតិថ្មីនេះ​ កេ​បាន​រក​ឃើញ​ថា កូនសិស្សបរទេសដែលបម្រើការទាំងនោះគឺប្រឈម​មុខ​នឹង​ការរើស​អើង និង​ការរំលោភ​បំពាន​ច្រើន​ជាង​អ្នក​រួម​ការ​ងារ​ដទៃ​ទៀត។

អ្នកនាំពាក្យឲ្យក្រុមប្រឹក្សា​មណ្ឌលផ្សារ​​ធំៗ​​នៅ​​អូស្ត្រាលី​បានមានប្រសាសន៍ថា បញ្ហាដែល​លើក​ឡើងខាងលើនេះ គឺជាបញ្ហា​ទទួល​ត្រូវ​​របស់ក្រុមអ្នកទទួលម៉ៅការធ្វើការសម្អាតទៅ​វិញ​ទេ​៕

 

 

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​