ចាប់​ខ្លួន​ឧក​ញ៉ា​និង​គ្រួ​សារ​ព្រម​ទាំង​បក្ខ​ពួក​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​

ចាប់​ខ្លួន​ឧក​ញ៉ា​និង​គ្រួ​សារ​ព្រម​ទាំង​បក្ខ​ពួក​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​

ចាប់​ខ្លួន​ឧក​ញ៉ា​និង​គ្រួ​សារ​ព្រម​ទាំង​បក្ខ​ពួក​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​

ដាក់​បញ្ចូល​ពេល 28 November 2012, 16:30 AEDT

អា​ជ្ញា​ធរ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿងញៀន​មួយ​ដែល​មាន​ការ​ជា​ប់​ព័ន្ធ​នឹង​គ្រួ​សារ​ឧក​ញ៉ាមួយ​ផង​ដែរ។​

លោក សឿង ណុល ប្រ​ធាន​កា​រិ​យា​ល័យ​ប្រឆាំង​ជំនួញ​គ្រឿង​ញៀន​ខុស​ច្បាប់​ក្រ​សួង​មហា​ផ្ទៃ ​ដែល​ដឹក​នាំ​ប្រ​តិ​បត្តិ​ការ​ចុះ​បង្ក្រាប​នោះ​ បាន​ថ្លែង​ថា​ នៅ​ក្នុង​ការ​បង្ក្រាប​នេះ​ ជន​សង្ស័យ​ចំនួន​១៦ នាក់ ត្រូវ​បាន​​ចាប់​ខ្លួន អម​ដោយ​វត្ថុតាង គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ ប៉ុន្ដែ​មិន​មាន​សេចក្ដី​រាយ​ការណ៍​ថា ​មាន​អ្នករង​របួស​នោះ​ទេ។

សេច ​ក្តី​រាយ​ការណ៍​បាន​បន្ត​ថា ​ជន​សង្ស័យ​ទាំង​នោះ​ រួម​ទាំង​លោក​ឧកញ៉ា តាំង​ សេង​ហាក់ ក៏​ត្រូវ​បាន​ស​មត្ថ​កិច្ច​ វាយ​ខ្នោះ​ផង​ដែរ​។

ប្រភព ​បាន​បន្ត​ទៀត​ថា ជន​សង្ស័យ​ចំនួន​១៦នាក់​មាន​ ស្រី៧នាក់ និង​ប្រុស​៩នាក់ ត្រូវបាន​ចាប់​ខ្លួន​ក្នុងនោះ រួម​មាន លោក​ឧកញ៉ា តាន់ សេង​ហាក់ ប្រពន្ធ​និង​កូន​ស្រី​ម្នាក់ កូន​ប្រុស​ពីរ​នាក់ ជន​ជាតិចិន​បីនាក់ និង​ខ្មែរ​១១នាក់​ផ្សេង​ទៀត។ ថ្នាំ​ញៀន ជាប្រភេទ​ម្សៅស ចំនួន២​កញ្ចប់ធំ គ្រាប់​កាំភ្លើង​ចំនួន​១១គ្រាប់ និង​កញ្ឆា​ប្រហែល​កន្លះ​គីឡូ​ក្រាម ត្រូវ​បាន​សមត្ថកិច្ច រឹប​អូស​បាន៕​

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​