អា​ជ្ញា​ធរ​ភូមា​ចាប់​ខ្លួន​អ្នក​តវ៉ា​ប្រ​ឆាំង​ការ​ជីក​យក​រ៉ែ​ទង់​ដែង

អា​ជ្ញា​ធរ​ភូមា​ចាប់​ខ្លួន​អ្នក​តវ៉ា​ប្រ​ឆាំង​ការ​ជីក​យក​រ៉ែ​ទង់​ដែង

អា​ជ្ញា​ធរ​ភូមា​ចាប់​ខ្លួន​អ្នក​តវ៉ា​ប្រ​ឆាំង​ការ​ជីក​យក​រ៉ែ​ទង់​ដែង

ដាក់​បញ្ចូល​ពេល 28 November 2012, 16:34 AEST

អា​ជ្ញា​ធរ​ភូមា​បាន​ចោទ​ប្រ​កាន់​ក្រុម​សកម្ម​ជនពី​បទ​បង្កូច​កេរ្តិ៍​ឈ្មោះ​ប្រ​ទេស​ ក្នុង​ការ​ធ្វើ​ការ​តវ៉ា​ប្រ​ឆាំង​នឹង​ក្រុម​ហ៊ុន​ជីក​យក​រ៉ែ​ទង់​ដែង​ដ៏​ចម្រូង​ចម្រាស់​​មួយ​ដែល​គាំ​ទ្រ​ដោយ​ប្រ​ទេស​ចិន។

​ន​គរ​បាល​បាន​ឲ្យ​ដឹង​ថា​ គេ​បាន​ចាប់​ខ្លួន​បាតុករ​​ ៨​នាក់បន្ទាប់​ពី​ពួក​គេ​ចូល​រួម​ការ​តវ៉ា​ជា​មួយ​ក្រុម​នុស្ស​ប្រ​មាណ​ ៥០នាក់​នៅ​កណ្តាល​ទី​ក្រុង​រ៉ង់​ហ្គោន ដោយ​ទាម​ទារ​ឲ្យ​បញ្ឈប់​គម្រោង Monywa (មុន​ជូវ៉ា)ហើយ​ក៏​ជំរុញ​​ក្រុម​ហ៊ុន​ចិន​ដែល​ជា​សហ​កម្ម​សិទ្ធិ​គម្រោង​នេះ ​ឲ្យ​ចេញ​ពី​ប្រ​ទេស​ភូមា។

បើ​តាម​កំ​ណែ​ទម្រង់​ថ្មីៗ​ ប្រ​ទេស​ភូមា​អនុញ្ញាត​ឲ្យ​មាន​ការ​តវ៉ា​តាម​បែប​អ​ហិង្សា ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នគរ​បាល​បាន​មាន​ប្រ​សាសន៍​ថា​ការ​លើក​ឡើង​ជា​ពាក្យ ​ស្លោក​ប្រ​ឆាំង​នឹង​រដ្ឋា​ភិបាល​គឺ​ជា​អំពើ​ខុស​ច្បាប់។

ក្រុម​អ្នក​តវ៉ា​ដែល​គេ​បាន​ចាប់​ខ្លួន​ត្រូវ​គេ​ឃុំ​ឃាំង​ក្នុង​គុក​ដោយ​រង់​ចាំ​ការ​កាត់​ទោស​នៅ​ដើម​ខែ​ធ្នូ​នេះ។

សូម​បញ្ជាក់​ថា​ក្រុម​ហ៊ុន​ជីក​យក​រ៉ែ​ទង់​ដែង​គឺ​ជា​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​មួយ​នៅ​ភាគឦសាន​នៃ​ស្រុក​Sagaing (ស្កាំង)៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​