​ឃាតករ​​អូស្រ្តាលី​ម្នាក់បាន​រួច​​ទោស​ប៉ុន្តែ​ជន​នោះ​បាន​ស្លាប់​ទៅ​ហើយ​

​ឃាតករ​​អូស្រ្តាលី​ម្នាក់បាន​រួច​​ទោស​ប៉ុន្តែ​ជន​នោះ​បាន​ស្លាប់​ទៅ​ហើយ​

​ឃាតករ​​អូស្រ្តាលី​ម្នាក់បាន​រួច​​ទោស​ប៉ុន្តែ​ជន​នោះ​បាន​ស្លាប់​ទៅ​ហើយ​

ដាក់បញ្ចូលថ្ងៃ 28 November 2012, 16:45 AEDT

បុរស​ម្នាក់​ដែល​តុលាការ​បាន​កាត់​ទោស​ពី​បទ​មនុស្ស​ឃាត​បាន​ក្លាយ​ជា​មនុស្ស​ទីមួយ​ហើយ​នៅ​ក្នុង​ប្រ​ទេស​អូ​ស្ត្រាលី​ដែល​ត្រូវ​បាន​តុលាការ​កាត់​ក្តី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រ​កាន់​បន្ទាប់​ពី​ជន​ជាប់​ចោទ​បាន​​ស្លាប់​ទៅ​ហើយ។

តុលាការ​រក​ឃើញ​ថា​លោក Fred McDermott មាន​ទោស​ក្នុង​ការ​សម្លាប់​ឈ្មោះ Harry Lavers នៅ​ទី​ក្រុង Grenfell រដ្ឋ New South Wales កាល​ពី​ឆ្នាំ ១៩៣៦។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​គេ​ទើប​តែ​រក​ឃើញ​ឆ្អឹង​សាក​សព​នៅ​ឆ្នាំ ២០០៤​កន្លង​ទៅ​នេះ ដែល​ភស្តុ​តាង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ករណី​នេះ​នៅ​មាន​ការ​មន្ទិល​សង្ស័យ។

សូម ​បញ្ជាក់​ថា​លោក Fred McDermott ទទួល​មរណភាព​កាល​ពី​ឆ្នាំ ១៩៧៧។ តុលាការ​សា​លា​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ​បាន​ប្រ​កាស​ថា​មាន​ការ​កាត់​ក្តី​ខុស ហើយ​ការ​កាត់​ទោស​នេះ​ត្រូវ​ចាត់​ទុក​ជា​មោ​ឃៈ៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​