សេដ្ឋ​កិច្ច​អូ​ស្ត្រាលី​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ

សេដ្ឋ​កិច្ច​អូ​ស្ត្រាលី​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ

សេដ្ឋ​កិច្ច​អូ​ស្ត្រាលី​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ

ដាក់បញ្ចូលថ្ងៃ 28 November 2012, 17:07 AEST

អង្គការ​ដើម្បី​ការ​អភិវឌ្ឍនិង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ហៅ​កាត់​ថា (OECD) រំ​ពឹង​ថា​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រ​ទេស​អូ​ស្ត្រាលី​នឹង​ធ្លាក់​មក​ត្រឹម​ ៣​ភាគ​រយ​សម្រាប់​ឆ្នាំ​ក្រោយ ដែល​ទិន្ន​ន័យ​នេះ​ធ្លាក់​ចុះ​បើ​ប្រៀប​ធៀប​នឹង​ការ​ព្យា​ករណ៍​កាល​ពី ៦​ខែ​មុន​ដែល​បាន​ទាយ​ទុក​ថា​នឹង​មាន​កំណើន ៣.៧ភាគ​រយនោះ។

អង្គការ​នេះ​ក៏​បាន​ព្រ​មាន​រដ្ឋា​ភិបាល​សហ​ព័ន្ធ​របស់​ប្រ​ ទេស​អូ​ស្ត្រាលី​ឲ្យ​រក្សា​ទុក​នូវ​ផែន​ការ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ថវិកា​ សល់​សម្រាប់​ឆ្នាំ​នេះ ប្រសិន​បើ​សេដ្ឋ​កិច្ច​មាន​ភាព​ទន់​ខ្សោយ​ខ្លាំង។

ប៉ុន្តែ ​ការ​រី​ក​ចម្រើន​យឺត​នេះ​មិន​មែន​ជា​ព័ត៌មាន​អា​ក្រក់នោះ​ទេ​ ពី​ព្រោះ​ការ​រីក​ចម្រើន​យឺត​របស់​ប្រ​ទេស​អូ​ស្ត្រាលី​ក៏​នៅ​តែ​មាន​ល្បឿន​ លឿន​ជាង​ប្រ​ទេស​ដែល​មាន​សេដ្ឋ​កិច្ច​កំពូល​ដទៃ​ទៀត​ផង​ដែរ។ តាម​ការ​ព្យា​ករណ៍​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​មាន​ត្រឹម​តែ​១.៤​ភាគ​ រយ​តែ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​ក្រោយ​នេះសម្រាប់​ប្រ​ទេ​សដទៃ​ទៀតក្នុង​ OECD។ អង្គ​ការ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ប៉ា​រីស​បាន​រិះ​គន់​ទៅ​លើ​ការ ​ព្យា​ករណ៍​កំណើន​សេដ្ឋ​កិច្ច​នេះ​សម្រាប់​សហរដ្ឋ​អា​ម៉េ​រិក ប្រ​ទេស​ជប៉ុន និង​តំបន់​អឺរ៉ូ​ដែល​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍។

បើ​តាម​របាយ​ការណ៍​របស់ OECD បាន​បន្ត​ទៀត​ថា​បំណុល​នៅ​តំបន់​អឺ​រ៉ូ​នៅ​តែ​ជា​ការ​​គំរាម​កំហែង​ដ៏​ធំ​ដល់​សេដ្ឋ​កិច្ច​ពិ​ភព​លោក៕

រឿង​​សំខាន់​ៗ​