តួនាទី​របស់​ប្រទេស​អូស្រ្តាលី​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ

តួនាទី​របស់​ប្រទេស​អូស្រ្តាលី​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ

តួនាទី​របស់​ប្រទេស​អូស្រ្តាលី​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ

ដាក់បញ្ចូលថ្ងៃ 29 November 2012, 17:17 AEDT

សមាគម​សហប្រជាជាតិ​នៃ​ប្រទេស​អូស្រ្តាលី​ហៅ​កាត់​ថា UNAA និយាយ​ថា​រដ្ឋាភិបាល​ទាំង​អស់​​គួរ​តែ​ផ្តោត​លើ​ការ​ពង្រឹង​សិទិ្ធ​ការពារ​ប្រជា​ពលរដ្ឋ​ស៊ី​វិល​ និង​ការ​កសាង​ប្រទេស​ឡើង​វិញ​ក្រោយ​ជម្លោះ​ នៅ​ពេល​ដែល​ប្រទេស​អូស្រ្តាលី​ចាប់​យក​តួនាទី​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ។

សមាគម​ UNAA​ បាន​ផ្តល់​ជូន​លោក​ Bob Carr​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អូស្រ្តាលី​នូវ​របាយការណ៍​មួយ​ដែល​ផ្តោត​នូវ​ចំណុច​សំខាន់ៗ​ដែល​​​សមាគម​ជឿ​ជាក់​ថា​គួរតែ​ជា​កិច្ច​ការ​អាទិភាព​សំរាប់​ប្រទេស​អូស្រ្តាលី​នៅ​ក្នុង​អាណត្តិ​២​ឆ្នាំ​របស់​ខ្លួន។​ ​​

លោក​ Bob Carr​ មាន​ប្រសាសន៍​ថា​នៅ​កំឡុង​ពេល​ដែល​បញ្ហា​នៅ​តំបន់​មជ្ឈិម​បូព៌ា​នឹង​ប្រើ​នូវ​ពេល​វេលា​ជាច្រើន​របស់ក្រុម​ប្រឹក្សា​សន្ដិសុខ​នោះ លោក​សង្ឃឹម​ផង​ដែរ​ថា​​នឹង​ជំរុញ​ឲ្យ​មាន​ការ​គិត​គូរ​ដើរ​ទៅ​មុខ​នូវ​របៀប​វារៈ​ស្ដី​អំពី​បញ្ហា​មិន​ធ្វើ​ឲ្យ​សាយ​ភាយ​អាវុធនុយ​ក្លេអ៊ែរ​ រួម​ទាំង​បញ្ហា​​កិច្ច​ព្រម​ព្រៀង​លើ​អាវុធ​ធុន​តូចៗ​ផេ្សង​ទៀត។​

​​លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ បញ្ហា​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក៏​ជា​ចំណុច​សំខាន់​មួយ​សំរាប់​ប្រទេស​អូស្រ្តាលី​ផង​ដែរ៕​

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​