ការ​លួច​បន្លំ​ទិន្នន័យ​ប័ណ្ណ​ឥណទាន​ដ៏​ធំ​បំផុត​​​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី

ការ​លួច​បន្លំ​ទិន្នន័យ​ប័ណ្ណ​ឥណទាន​ដ៏​ធំ​បំផុត​​​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី

ការ​លួច​បន្លំ​ទិន្នន័យ​ប័ណ្ណ​ឥណទាន​ដ៏​ធំ​បំផុត​​​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 29 November 2012, 17:39 AEST

ប៉ូលិស​ប្រទេស​អូស្រ្តាលី​បាន​វាយ​បំបែក​ក្រុម​ប្រតិបតិ្តការ​អន្តរជាតិ​មួយ​ដែល​គេ​​ចោទ​ប្រកាន់​ថា​ជា​ក្រុម​លួច​បន្លំ​ទិន្នន័យ​ប័ណ្ណ​ឥណទាន​ដ៏​ធំ​បំផុត​​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​អូស្រ្តាលី។

ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី​និយាយ​ថា​អ្នក​វាយលុក​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី ​បាន​លួច​ចូល​ប្រព័ន្ធ​កុំ​ព្យូទ័រ​នៃ​ហាង​លក់​ទំនិញ​តូច​ៗ​ចំនួន​ ១០០​ហាង​នៅក្នុង​ប្រទេស​អូស្រ្តាលី។​

​​​​មាន​របាយការណ៍​ថា ពួក​គេ​បាន​លួច​យក​ព័ត៌មាន​ទិន្នន័យ​ប័ណ្ណ​ឥណទាន​​ប្រមាណ​ជា​៣​ម៉ឺន​ ប័ណ្ណ​ឥណទាន​របស់​អូស្រ្តាលី​ដើម្បី​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​សរុប​ជាង​ ៣០​លាន​ដុល្លារ។​

ប្រតិបត្តិការ​រួម​គា្ន​មួយ​រវាង​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី​ និងប៉ូលិស​ប្រទេស​រ៉ូម៉ានី​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​ ១៦​នាក់​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី​នៅក្នុង​សប្តាហ៍​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​