អាជ្ញាធរ​កម្ពុជា ​និង​ចិន​រួម​គ្នា​បង្រ្កាប​​បទឧក្រិដ្ឋ​​​​​​​គ្រឿង​​​​​ញៀន

អាជ្ញាធរ​កម្ពុជា ​និង​ចិន​រួម​គ្នា​បង្រ្កាប​​បទឧក្រិដ្ឋ​​​​​​​គ្រឿង​​​​​ញៀន

អាជ្ញាធរ​កម្ពុជា ​និង​ចិន​រួម​គ្នា​បង្រ្កាប​​បទឧក្រិដ្ឋ​​​​​​​គ្រឿង​​​​​ញៀន

ដាក់បញ្ចូលថ្ងៃ 30 November 2012, 17:02 AEST

នៅថ្ងៃ​សុក្រ​នេះ ​ក្រុម​មន្រ្តី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​​គ្រឿង​ញៀនមក​ពី​ប្រទេស​កម្ពុជា ​និង​ចិន​ បាន​មក​ជួបជុំ​នៅ​ក្នុង​កិច្ច​ប្រជុំ​ឆ្នាំ​របស់​ខ្លួន​ ដើម្បី​ពិនិត្យ​មើ​ល​ផែនការ​ និង​សកម្មភាព​របស់​ខ្លួន​នា​ពេល​កន្លង​មក​ ដើម្បី​បន្តពង្រឹងកិច្ចសហ​ប្រតិបត្តិការ​​ទប់ស្កាត់​ និង​បង្រ្កាប​បទឧក្រិដ្ឋ​នេះ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេ​ភាគី​ កម្ពុជា​-ចិន​ ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ អគ្គ​លេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លោកឧត្តមសេនីយ៍ ​យូ ស៊ុនឡុង​  បាន​ចាត់​ទុក​ថា ​នេះ​គឺ​ជាឱកាសមួយ​ល្អប្រសើរ​សម្រាប់​ធ្វើ​ការត្រួត​ពិនិត្យ​ឡើងវិញ​ និង​ជំរុញ​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​ផែនការ​ទាំងឡាយ​ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ​នៃ​ការ​យោគ​យល់គ្នា។​

លោក​ឧត្តមសេនីយ៍​បន្ត​ថា ​នេះ​អាចជួយវាយ​តម្លៃ​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​សកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ តាម​ស្មារតី​នៃ​កំណត់​ហេតុ​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​២ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​ប៉េកាំង​ កាល​ពី​ឆ្នាំ​២០១១​កន្ល​ង​ទៅ ​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បាន​នូវ​រាល់​បញ្ហា​នានា​ ដែល​ភាគី​ទាំង​ពីរ​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​មក។​

ថ្មីៗ​នេះ​​ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ជាច្រើន​នាក់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន ​ដោយ​​សារ​ជាប់ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​នៅក​ម្ពុជា​ ហើយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ​ជន​ជាតិ​ចិន​២​នាក់​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​ឧកញ៉ា​ខ្មែរ​មួយ​រូប​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​