ការ​បង្ក្រាប​បាតុកម្ម​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ភូមា

ការ​បង្ក្រាប​បាតុកម្ម​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ភូមា

ការ​បង្ក្រាប​បាតុកម្ម​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ភូមា

ដាក់បញ្ចូលថ្ងៃ 30 November 2012, 16:27 AEDT

ប៉ូលិស​បង្ក្រាប​បាតុកម្មនៅ​ភូមា​បាន​ប្រើ​ប្រាស់​កាំ​ភ្លើង​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ក្នុង​ការ​បំបែក​ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​ពី​ភូមិ​ដ្ឋាន​រប​ស់​ពួក​គាត់​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស។

មាន​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិដ្ឋាន​ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុក​រក​រ៉ែ​នៅ​ភូមា​​ពង្រីក​ទីតាំង​របស់​ខ្លួន​ ។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នៅ​ក្បែរ​ការិយាល័យ​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​ឈ្មោះ​ Wan Bao ​នៅ​ជិត​ទីក្រុង​ Monywa នៃ​តំបន់​ Sagaing ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ភូមា។​

ប្រជា​កសិករ​មូលដ្ឋាន​បាន​ចូលរួម​ជាមួយ​នឹង​ព្រះ​សង្ឃ​ និង​សកម្មជន​នយោបាយ​មក​ពី​ទី​កន្លែង​នានា​នៃ​ប្រទេស​ភូមា​បាន​ធ្វើ​បាតុកម្ម​នៅ​ទីតាំង​ការ​ដ្ឋាន​រុករករ៉ែ​មួយ​កន្លែង​ដែល​បាន​បិទ​ឈប់​ដំណើរការ។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​នៅ​ក្នុង​សប្ដាហ៍​នេះ​ រដ្ឋាភិបាល​ភូមា​បាន​ចេញ​បញ្ជាដាច់​ខាត​ឲ្យ​ក្រុម​បាតុករ​ចេញ​ពី​កន្លែង​នោះ។​ នៅ​ពេល​ព្រឹក​ព្រលឹម​ ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​ ដើម្បី​បំបែក​ក្រុម​បាតុករ។​

ព្រឹត្តិការណ៍​នេះ​គឺ​ជា​ការ​សាកល្បង​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ភូមា​ថ្មី​ក្នុង​ការដោះ​ស្រាយ​ចំពោះ​ការ​កើន​ឡើង​នូវ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ចំពោះ​ការ​ចាប់​យក​ដី​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​យោធា​នោះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​