ក្រុម​ពាណិជ្ជករ​ឥណ្ឌូណេស៊ី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលធ្វើ​អន្តរាគមន៍​ក្នុង​ការ​ចរចា​ជាមួយ​សហជីព​កម្មករ

ក្រុម​ពាណិជ្ជករ​ឥណ្ឌូណេស៊ី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលធ្វើ​អន្តរាគមន៍​ក្នុង​ការ​ចរចា​ជាមួយ​សហជីព​កម្មករ

ក្រុម​ពាណិជ្ជករ​ឥណ្ឌូណេស៊ី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលធ្វើ​អន្តរាគមន៍​ក្នុង​ការ​ចរចា​ជាមួយ​សហជីព​កម្មករ

ដាក់បញ្ចូលថ្ងៃ 30 November 2012, 16:30 AEST

ក្រុម​អ្នក​ជំនួញ​ជនជាតិ​ឥណ្ឌូណេស៊ី​ដ៏​ច្រើន​បំផុត​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​មាន​ការ​ចរចា​ស្ដីពី​ប្រាក់​ឈ្មួល​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​ថា​អនាគត​ការងារ​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។

មាន​ការ​រាយការណ៍​មក​ថា​ នៅ​ពេល​ថ្មី​ៗ​នេះ​ សហជីព​កម្មករ​ឥណ្ឌូណេស៊ី​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បង្កើន​ប្រាក់​ឈ្នួល​ការងារ​ចំនួន​៤៤%។​

សហជីព​កម្មករ​ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្លាស់​ប្ដូ​រការ​ទៅ​ការ​​អនុវត្តមួយ​​ដែល​ ក្រុមហ៊ុន​ភាគ​ច្រើន​ហាក់​ដូច​បាន​នឹង​កំពុង​ជួល​អ្នក​ធ្វើការ​ដោយ​មិន​បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ និង​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុម​និយោជក​បាន​និយាយ​ថា​ ការ​សម្រេច​ទាំង​នោះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​សារ​ខាង​សហជីព​កម្មករ​បាន​ប្រើ​វិធី​សាស្ត្រ​បំភិត​បំភ័យ។​ ក្រុម​និយោជក​ ម្ចាស់​អាជីវកម្ម​ទាំង​នោះ​បាន​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បក​ទៅ​កាន់​កិច្ច​ចរចា​តាម​ប្រព័ន្ធ​ធម្មតា​វិញ។​ លោក​ Suryo Sulisto ​ប្រធាន​នៃ​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​មួយ​ចំនួន​អាច​នឹង​បង្ខំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​បុគ្គលិក​ ឬ​ផលិតភាព​ ប្រសិន​បើ​ស្ថានភាព​នេះ​បច្ចុប្បន្ន​នេះ​នៅ​តែ​បន្ត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​