គយ​ហ្វ៊ីលីពីន​ចាប់​បាន​ស្ត្រី​វៀតណាម​ម្នាក់​ដែល​មាន​ថ្នាំ​ញៀន​ទឹក​កក​ ៣​គីឡូ​ក្រាម

គយ​ហ្វ៊ីលីពីន​ចាប់​បាន​ស្ត្រី​វៀតណាម​ម្នាក់​ដែល​មាន​ថ្នាំ​ញៀន​ទឹក​កក​ ៣​គីឡូ​ក្រាម

គយ​ហ្វ៊ីលីពីន​ចាប់​បាន​ស្ត្រី​វៀតណាម​ម្នាក់​ដែល​មាន​ថ្នាំ​ញៀន​ទឹក​កក​ ៣​គីឡូ​ក្រាម

ដាក់បញ្ចូលថ្ងៃ 30 November 2012, 16:35 AEST

អាជ្ញាធរ​មាន​សមត្ថកិច្ច​ហ្វ៊ីលីពីន​បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​បាន​ព្យាយាម​នាំ​ថ្នាំ​ញៀន​ប្រភេទ​ទឹក​កក​ចំនួន​ ៣​គីឡូក្រាម​ចូល​​ប្រទេស​ហ្វ៊ីលីពីន។

មន្ត្រី​គយ​ហ្វ៊ីលីពីន​បាន​រក​ឃើញ​ថ្នាំ​ញៀន​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​ ៣​សែន​ ៧​ម៉ឺន​ ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ដែល​បាន​លាក់​នៅ​ក្នុង​វ៉ាលីស​ដាក់​អីវ៉ាន់​របស់​ស្ត្រី​វៀតណាម​អាយុ​ ៥៥​ឆ្នាំ។​

ស្ត្រី​នោះ​បាន​ព្យាយាម​ឲ្យ​សំណូក​ដល់​មន្ត្រីគយ​ ដោយ​បាន​ឲ្យ​លុយ​ពួក​គេ​នូវ​ប្រាក់​ដុល្លារ​ ១០០​ដុល្លារ​សហរដ្ឋ​អាម៉េរិក។​

ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​មាន​ការ​សង្ស័យ​ថា​ស្ត្រី​នេះ​គឺ​ជា​ក្រុម​ទុច្ចរិត​រត់​ពន្ធ​ថ្នាំ​ញៀន​នៅ​អាហ្វ្រិក​ខាង​លិច​ ដែល​បាន​ជួញ​ដូរ​ថ្នាំ​ញៀន​ឆ្លង​កាត់​តំបន់​អាស៊ី​អាគ្នេយ៍៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​