ចិន​ផ្ដល់​សិទ្ធិ​ដល់​នគរបាល​ព្រំដែន​មិន​ឲ្យ​នាវា​បរទេស​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​ដែន​ទឹក

ចិន​ផ្ដល់​សិទ្ធិ​ដល់​នគរបាល​ព្រំដែន​មិន​ឲ្យ​នាវា​បរទេស​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​ដែន​ទឹក

ចិន​ផ្ដល់​សិទ្ធិ​ដល់​នគរបាល​ព្រំដែន​មិន​ឲ្យ​នាវា​បរទេស​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​ដែន​ទឹក

ដាក់បញ្ចូលថ្ងៃ 30 November 2012, 16:41 AEST

មាន​ការ​រាយការណ៍​មក​ថា​ ប្រទេស​ចិន​បាន​ផ្ដល់​សិទ្ធិ​ដល់​នគរបាល​ព្រំដែន​របស់​ខ្លួន​ក្នុង​ការ​មិន​ឲ្យ​នាវា​បរទេស​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​វិវត្តន៍​នេះ​មាន​ឡើង​ បន្ទាប់​ពី​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បាពី​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ ដោយសារ​ចិន​បាន​ចេញ​នូវ​លិខិត​ឆ្លង​ដែន​ប្រភេទ​ថ្មី​ដែល​មាន​រូបភាព​ផែនទី​ដែល​ថា​ តំបន់​ស្ទើរ​តែង​ទាំង​អស់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​របស់​ប្រទេស​ចិន​នោះ។​

ប្រទេស​វៀតណាម​​ និង​ហ្វ៊ីលីពីន​បាន​មាន​ប្រតិកម្ម​តប​នឹង​លិខិត​ឆ្លង​ដែន​ប្រភេទ​ថ្មី​របស់​ចិន​ ដោយការ​មិន​ព្រម​ប្រថាប់​ត្រា​ទៅ​លើ​លិខិត​ឆ្លង​ដែន​ប្រភេទ​នោះ​ទេ។​

The Global Times ​បាន​រាយការណ៍​មក​ថា​ ខេត្ត​ Hainan​ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​បាន​អនុម័ត​នូវ​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​នគរបាល​មូលដ្ឋាន​ឡើង​ទៅ​កាន់​នាវា​បរទេស​, ចាប់​ឃាត់​ និង​បើក​ចេញ​ទៅ​វិញ​នូវ​នាវា​បរទេស​ទាំង​ឡាយ​ណា​ដែល​បាន​ចូល​មក​ខុស​ច្បាប់​ក្នុង​ដែន​សមុទ្រ​នៃ​ខេត្ត​នេះ។​

ដែន​សមុទ្រ​នៃ​ខេត្ត​ Hainan ​មាន​ប្រមាណ​ជា​២​លាន​គីឡូ​ម៉ែត្រ​ក្រឡា ​ដោយ​មាន​រួម​បញ្ចូល​ទាំង​តំបន់​ប្រជុំ​កោះ ​Spratly ​ដែល​ត្រូវ​បាន​ប្រកាស​ទាមទារ​ថា​ជា​របស់​ខ្លួន​នូវ​ផ្នែក​ខ្លះ​ ឬក៏​ទាំង​ស្រុង​ដោយ​ប្រទេស​ហ្វ៊ីលីពីន​ វៀតណាម​ ប្រ៊ុយណេ​ ម៉ាឡេស៊ី​ និង​កោះតៃវ៉ាន៕

រឿង​​សំខាន់​ៗ​