ប្រទេស​ប៉ាឡេស្ទីន​បាន​ក្លាយ​ជា​រដ្ឋ​សង្កេត​ការណ៍​មិនមែន​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ

ប្រទេស​ប៉ាឡេស្ទីន​បាន​ក្លាយ​ជា​រដ្ឋ​សង្កេត​ការណ៍​មិនមែន​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ

ប្រទេស​ប៉ាឡេស្ទីន​បាន​ក្លាយ​ជា​រដ្ឋ​សង្កេត​ការណ៍​មិនមែន​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ

ដាក់បញ្ចូលថ្ងៃ 30 November 2012, 16:57 AEST

ប្រទេស​ប៉ាឡេស្ទីន​ បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ទទួល​ស្គាល់​ជា​រដ្ឋ​មួយ​ដោយ​អង្គការ​សហប្រជាជាតិ ​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។

វា​ជា​ពេល​ការ​អបអរ​សាទ​ចំពោះ​ប្រជាជន​ប៉ាឡេស្ទីន​ ដោយសារ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន​ ១៣៨​ប្រទេស​ក្នុង​ចំណោម​១៩៣​ប្រទេស​ បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​ប្រទេស​ប៉ាឡេស្ទីន​បាន​ក្លាយ​ជា​រដ្ឋ​សង្កេត​ការណ៍​មិនមែន​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ។​ លោក​ Riyad Mansour​ ឯកអគ្គ​រដ្ឋ​ទូត​ប៉ាឡេស្ទីន​នៅ​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​នូវ​ការ​សប្បាយ​រីករាយ​ចំពោះ​លទ្ធផល​នេះ។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោកស្រី​ Susan Rice​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាម៉េរិក​បាន​ផ្ដល់​នូវ​ការ​ព្យាករ​មិន​ល្អ​មួយ​ចំពោះ​បញ្ហា​នេះ។​

ប្រទេស​អ៊ីស្រាអែល​បាន​ព្រមាន​ថា ​ការ​បោះឆ្នោត​នេះ​គឺ​គ្រាន់​តែ​ជាការ​បន្ថែម​ភាព​តាន​តឹង​ក្នុង​ការ​បែង​ចែក​ដែល​ឈរ​នៅ​កណ្ដាល​ផ្លូវ​នៃ​សន្តិភាព​ និង​ដំណោះស្រាយ​ពិត​ប្រាកដ​នៃ​រដ្ឋ​ទាំង​ពីរ​តែ​ប៉ុណ្ណោះ៕

រឿង​​សំខាន់​ៗ​