ជន​ជាតិ​អូស្រ្តាលី​និយម​ទៅ​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​ក្រៅ​ប្រទេស

ជន​ជាតិ​អូស្រ្តាលី​និយម​ទៅ​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​ក្រៅ​ប្រទេស

ជន​ជាតិ​អូស្រ្តាលី​និយម​ទៅ​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​ក្រៅ​ប្រទេស

ដាក់បញ្ចូលថ្ងៃ 3 December 2012, 16:32 AEDT

តាម​ការ​ស្រាវ​ជ្រាវ​ស្ទង់​មតិមួយ​​នា​ពេល​ថ្មី​ៗនេះ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ថៃ​ និង​ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ប្រទេស​​គោល​ដៅ​ដ៏​មាន​ប្រជាប្រិយ​​បំផុត​សម្រាប់​​ជន​ជាតិ​អូស្រ្តាលី​ទៅ​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស។

អ្នក​ស្រី​បណ្ឌិត​ Meredith Jones​ មក​ពី​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​នៃ​ទីក្រុង​ស៊ីដនីយ៍​​ (Sydney's University of Technology)​ បាន​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ។​

អ្នក​ស្រី​បណ្ឌិត​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​​កំពុង​សង្កេត​ឃើញ​ថា​ជនជាតិ​អូស្រ្តាលី​ច្រើន​ជាង​មុន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការវះ​កាត់​កែ​សម្ផស្ស​ ហើយ​ជា​ញឹក​ញាប់​បាន​សម្រេច​​ចិត្ត​ធ្វើ​ការ​វះ​កាត់​នៅ​ក្រៅ​ប្រទេស។​

អ្នក​ស្រី​បណ្ឌិត​មាន​ប្រសាសន៍​បន្ថែម​ថា​ការ​វះ​កាត់​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ​កំពុង​​ត្រូវ​បាន​គេ​ផ្សាយ​ពាណិជ្ជកម្ម​ថា​ជា​កញ្ចប់​ទេសចរណ៍​ក្នុង​លក្ខណៈ​ដំណើរ​កម្សាន្ត​​​ និង​ការ​ព្យាបាល​​ជំងឺ។​

ការ​វះ​កាត់​កែ​សម្ផស្ស​ក្រៅ​ប្រទេស​គឺ​មាន​ប្រជា​ប្រិយ​ក្នុង​ចំណោម​ស្រ្តី​​វ័យ​២០​ឆ្នាំ។ ស្រ្តី​ទាំងនោះ​និយម​ធ្វើដំណើរ​ទៅ​ជា​ក្រុម​ ហើយ​ធ្វើ​ការ​វះកាត់​​ស្រដៀង​គ្នា​ ជា​ផ្នែក​មួយ​នៃ​​ដំណើរ​កម្សាន្ត។​ មិន​តែ​ប៉ុណ្ណោះ​ វា​ក៏​ជា​បទពិសោធន៍​មួយ​​ដើម្បី​បង្កើត​នូវ​ភាព​ជិត​ស្និទ​រវាង​ស្រ្តី​ទាំង​នោះ​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​