មនុស្ស​៩​នាក់​បាន​ស្លាប់​ក្នុង​ការ​​​បាក់​​គម្រប​​​ថ្នល់​ក្រោម​ដី​នៅ​ជប៉ុន

មនុស្ស​៩​នាក់​បាន​ស្លាប់​ក្នុង​ការ​​​បាក់​​គម្រប​​​ថ្នល់​ក្រោម​ដី​នៅ​ជប៉ុន

មនុស្ស​៩​នាក់​បាន​ស្លាប់​ក្នុង​ការ​​​បាក់​​គម្រប​​​ថ្នល់​ក្រោម​ដី​នៅ​ជប៉ុន

ដាក់បញ្ចូលថ្ងៃ 3 December 2012, 17:21 AEST

ប៉ូលិស​ជប៉ុន​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ មាន​មនុស្ស​ចំនួន​ ៩​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​គម្រប​ថ្នល់​ក្រោម​ដី​បាន​បាក់​​ធ្លាក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​ភាគ​ខាង​លិច​ទី​ក្រុង​ត្យូក្យូ។

ផ្នែក​មួយ​នៃ​ផ្លូវ​ថ្នល់​ក្រោម​ដី​ដែល​មាន​ប្រវែង​ ១១០​ម៉ែត្រ​បាន​ធ្លាក់​បាក់​​ដោយ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅ​ឡើយ​ ហើយ​បាន​សង្កត់​យានយន្ត​មួយ​ចំនួន​ និង​បង្ក​ឲ្យ​មាន​ជា​អគ្គិភ័យ។​

សាក​សព​ចំនួន​ ៥នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​ប្រភេទ​វែង​មួយ​ និង​សាកសព​​ ៣​នាក់​ទៀត​នៅ​ក្នុង​រថយន្ត​ធន​តូច​មួយ​ ហើយ​សាក​សព​​មួយ​នាក់​ផ្សេង​ទៀត​​នៅ​ក្នុង​រថ​យន្ត​ដឹក​ទំនិញ។​

ក្រុម​ហ៊ុន​ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ផ្នែក​សុវត្ថិភាព​ផ្លូវ​ថ្នល់​ក្រោម​ដី​នេះ​និយាយ​ថា​គ្មាន​កំហុស​ឆ្គង​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ការ​ត្រួត​ពិនិត្យ​កាល​ពី​ខែ​កញ្ញា​នោះ​ទេ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​