អូស្រ្តាលី​ផ្ដល់​ប្រាក់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ដោះស្រាយ​បញ្ហា​​ការប្រែ​ប្រួល​​អាកាសធាតុ

អូស្រ្តាលី​ផ្ដល់​ប្រាក់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ដោះស្រាយ​បញ្ហា​​ការប្រែ​ប្រួល​​អាកាសធាតុ

អូស្រ្តាលី​ផ្ដល់​ប្រាក់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ដោះស្រាយ​បញ្ហា​​ការប្រែ​ប្រួល​​អាកាសធាតុ

ដាក់បញ្ចូលថ្ងៃ 3 December 2012, 17:08 AEDT

ប្រទេស​អូស្រ្តាលី​បាន​រក្សា​ការ​សន្យា​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​សម្រាប់​​ការ​ប្រែប្រួល​អាកាសធាតុ។

កម្មវិធី​មួយ​​មាន​រយៈពេល​៣​ឆ្នាំ​ដែល​ត្រូវ​បាន​គេ​ផ្តួច​ផ្តើម​ឡើង​នៅ​ក្នុង​ទីក្រុង​ កូប៉ិនហាក​(Copenhagen)​ នៃ​ប្រទេស​ដាណឺម៉ាក​កាល​ពី​ឆ្នាំ​ ២០០៩​នោះ បាន​បេ្តជ្ញា​ផ្តល់​នូវ​ថវិកា​ចំនួន​ ៣០​ពាន់​លាន​ដុល្លារ​ ក៏​ប៉ុន្តែ​ភាគ​ច្រើន​នៃ​ថវិកា​ទាំង​នោះ​មិន​ដែល​ត្រូវ​បាន​គេ​ផ្តល់​ឲ្យទេ។​

ទោះ​បី​ជា​យ៉ាង​ណា​ លោក​ Mark Dreyfus​ លេខាធិការ​រដ្ឋ​សភា​ប្រទេស​អូស្រ្តាលី​ទទួល​បន្ទុក​​​ការ​ប្រែ​ប្រួល​​អាកាសធាតុ​​​ និង​ប្រសិទ្ធ​ភាព​ថាមពល​ ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​ដូហា​ដើម្បី​​ពិភាក្សា​លើ​បញ្ហា​ប្រែ​ប្រួល​​អាកាសធាតុ​នោះ បាន​ប្រាប់​ Radio Australia​ ថា​​ប្រទេស​អូស្រ្តាលី​បាន​សម្រេច​​បាន​នូវ​​កាតព្វកិច្ច​របស់​ខ្លួន។​

ប្រទេស​អូស្រ្តាលី​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​​ ៥៩៩លាន​ដុល្លារ​ ដែល​ថវិកា​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ហរិញ្ញប្បទាន​សម្រាប់​​ការ​ចាប់​ផ្តើម​អនុវត្ត​សកម្មភាព​ភ្លាម​​​ៗ​កាល​ពី​ឆ្នាំ​២០១០​ ហើយ​ប្រទេស​អូស្រ្តាលី​ពិតជា​បាន​បញ្ជួន​ប្រាក់​ទាំង​អស់​៥៩៩​លាន​ដុល្លារនោះ​ហើយ​​។​ ភាគច្រើន​នៃ​ថវិកា​នេះ ត្រូវ​បាន​ផ្តល់​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ី​ហ្វិក​ដែល​ជា​តំបន់​មួយ​​​​ក្មុង​ចំណោម​តំបន់​ដែល​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ដ៏​ខ្លាំង​ពី​ការ​ប្រែ​ប្រួល​​អាកាសធាតុ​នៅ​ក្នុង​ពិភពលោក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​