សភា​ចិន​ថ្លែង​អំណរ​គុណ​ចំពោះ​កម្ពុជា​ដែល​ប្រកាន់​នយោបាយ​ចិន​តែ​មួយ

សភា​ចិន​ថ្លែង​អំណរ​គុណ​ចំពោះ​កម្ពុជា​ដែល​ប្រកាន់​នយោបាយ​ចិន​តែ​មួយ

សភា​ចិន​ថ្លែង​អំណរ​គុណ​ចំពោះ​កម្ពុជា​ដែល​ប្រកាន់​នយោបាយ​ចិន​តែ​មួយ

ដាក់បញ្ចូលថ្ងៃ 3 December 2012, 17:18 AEDT

នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រុម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​ និង​ចិន​បាន​សម្តែង​ការ​ស្វាគមន៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ប្រកាន់​យក​គោល​នយោបាយ​តែ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ជំនួប​មួយ​រវាង​​ប្រធាន​រដ្ឋ​សភា​កម្ពុជា​ លោក​ ហេង សំរិន​ និង​​លោក​ ហ៊ូ កាងសេង​ សមាជិក​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ច្បាប់​នៃ​សភា​ប្រជាជន​ចិន។​ ​

​លោក គាំម កុសល​ ប្រធាន​ខុទ្ទកាល័យ​របស់​ប្រធាន​រដ្ឋ​សភា​កម្ពុជា​បាន​ដក​ស្រង់​ប្រសាសន៍​លោក​ ហ៊ូ កាងសេង​ ដែល​បាន​ថ្លែង​ថា​ ចិន​ សូម​សម្តែង​អំណរ​គុណ​​ដល់​​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​គាំ​ទ្រ​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​។​

​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​​​អនុវត្ត​​នយោបាយ​ចិន​តែ​មួយ​​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩​៩០​ បន្ទាប់​ពី​កម្ពុជា​​មាន​រដ្ឋាភិបាល ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​សហ​ប្រជាជាតិ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​