សហរដ្ឋ​អាម៉េរិក​ និង​អូស្ត្រាលី​​​អបអរ​​ចំពោះ​ព្រះ​អង្គ​ម្ចាស់​ William​ និង​មហេសី​​ដែល​កំពុង​មាន​គភ៌

ដាក់បញ្ចូលថ្ងៃ 4 December 2012, 16:48 AEDT

លោក​ Barack Obama ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ និង​លោកស្រី​ Julia Gillard ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ផ្ញើ​សារ​​ចូលរួម​អបអរ​សាទរ​ថ្វាយ​ចំពោះ​ព្រះ​អង្គ​ម្ចាស់​ William​ និង​មហេសី​របស់​ព្រះ​អង្គ​ដែល​កំពុង​មាន​គភ៌។

អ្នក​អង្គ​ម្ចាស់​ Catherine ​បាន​ចូល​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រុង​ឡុងដ៍​ដើម្បី​ទទួល​ការ​ពិនិត្យ​ព្យាបាល​នូវ​ព្រះ​អាការ​រោគ​ចាញ់​គភ៌​ដែល​នាំ​ឲ្យ​មាន​ការ​ក្អូត​ចង្អោរ​ ហើយ​ទ្រង់​ទំនង​ជា​ត្រូវ​គង់​ប្រថាប់​ព្យាបាល​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​មន្ទីរ​ពេទ្យ។​

ព្រះ​រាជ​បុត្រ​ដែល​នឹង​ប្រសូត្រ​នេះ​ទៅ​អនាគត​អាច​នឹង​ឡើង​ស្នង​រាជ​បន្ត​ក្នុង​រាជ​វង្ស​អង់​គ្លេស​ បន្ទាប់​ពី​ព្រះអង្គ​ម្ចាស់​ Charles ​និង​ព្រះ​អង្គ​ម្ចាស់​ William។​

លោកស្រី​ Julia Gillard ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ផ្ញើ​សារ​ជូនពរ​ដល់​គូស្វាមី​នៃ​រាជវង្ស​អង់គ្លេស​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​