​សមត្ថភាព​​កង​ទ័ព​ជើង​ទឹក​​ចិន​ គឺ​ជា​មូលហេតុ​ចំបង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ

​សមត្ថភាព​​កង​ទ័ព​ជើង​ទឹក​​ចិន​ គឺ​ជា​មូលហេតុ​ចំបង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ

​សមត្ថភាព​​កង​ទ័ព​ជើង​ទឹក​​ចិន​ គឺ​ជា​មូលហេតុ​ចំបង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ

ដាក់បញ្ចូលថ្ងៃ 4 December 2012, 16:28 AEDT

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ប្រទេស​ឥណ្ឌា​បាន​មាន​ប្រសាសន៍​ថា​ ការ​រីក​ចំរើន​ខាង​សមត្ថភាព​នៃ​កង​ទ័ព​ជើង​ទឹក​របស់​ប្រទេស​ចិន​ គឺ​ជា​មូលហេតុ​ចំបង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

លោក​ D.K Joshi ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​បាន​មាន​ប្រសាសន៍​ប្រាប់​បណ្ដា​អ្នក​យក​ព័ត៌មាន​ថា​ ការ​ជំរុញ​ធ្វើ​ទំនើប​កម្ម​នៃ​កង​ទ័ព​ជើង​ទឹក​របស់​ប្រទេស​ចិន​ គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​ ហើយ​​​ថា ​ប្រទេស​ឥណ្ឌា​នឹង​ត្រូវ​តែ​បង្កើត​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ទៅ​តាម​នោះ​ដែរ។​

ប្រទេស​ចិន​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​កប៉ាល់​ផ្ទុក​យន្តហោះ​ជា​លើក​ដំបូង​នៅ​ក្នុង​ខែ​កញ្ញា​កន្លង​មក​ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជាប់​គាំង​នូវ​ការ​ដោះស្រាយ​ជម្លោះ​មួយ​ចំនួន​ទៅ​លើ​តំបន់​ដែន​កោះ​យុទ្ធសាស្ត្រ​មួយចំនួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដោយ​រួម​ទាំង​ប្រទេស​វៀតណាម​ និង​ហ្វ៊ីលីពីន​ផង​ដែរ។​

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ ប្រទេស​ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម​លើ​ការ​ពង្រីក​ការ​រុក​រក​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ទីក្រុង​ប៉េកាំង​បាន​អំពាវនាវ​ដល់​ទីក្រុង​ញូវដេលី​សូម​កុំ​បន្ត​គម្រោង​នោះ​ទៅ​ទៀត។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ លោក​ D.K Joshi ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​បាន​មាន​ប្រសាសន៍​ថា​ កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ថាមពល​ ONGC ​របស់​រដ្ឋ​ក្នុង​ដំណើរ​ការ​រុក​រក​ប្រេង​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​