ហ្វ៊ីលីពីន​បញ្ជូន​កំណត់​ការ​ទូត​ទៅ​​ចិន​ឲ្យ​បំភ្លឺ​ពី​ព័ត៌មាន​ពី​តំបន់​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

ហ្វ៊ីលីពីន​បញ្ជូន​កំណត់​ការ​ទូត​ទៅ​​ចិន​ឲ្យ​បំភ្លឺ​ពី​ព័ត៌មាន​ពី​តំបន់​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

ហ្វ៊ីលីពីន​បញ្ជូន​កំណត់​ការ​ទូត​ទៅ​​ចិន​ឲ្យ​បំភ្លឺ​ពី​ព័ត៌មាន​ពី​តំបន់​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

ដាក់បញ្ចូលថ្ងៃ 4 December 2012, 16:33 AEST

ប្រទេស​ហ្វ៊ីលីពីន​បាន​ស្នើ​សុំ​ទៅ​ប្រទេស​ចិន​ឲ្យ​បំភ្លឺ​ចំពោះ​របាយការណ៍​មួយ​ចំនួន​ដែល​ថា​ ចាប់​ពី​ខែ​ក្រោយ​ទៅ​ទីក្រុង​ប៉េកាំង​បាន​ចេញ​បញ្ជា​ឲ្យ​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​មាន​សិទ្ធិ​ឡើង​ទៅ​កាន់​នាវា​បរទេស​ ព្រម​ទាំង​បើក​នាវា​នោះ​ចេញ​ពី​តំបន់​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រសួង​ការ​បរទេស​ហ្វ៊ីលីពីន​បាន​ឲ្យ​ដឹង​ថា​ កំណត់​ការទូត​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល​ចិន​ហើយ​ បន្ទាប់​ពី​បណ្ដាញ​ព័ត៌មាន​ចិន​បាន​ចេញ​នូវ​សេចក្ដី​រាយការណ៍​នេះ។​

ក្រសួង​ការ​បរទេស​ហ្វ៊ីលីពីន​បាន​និយាយ​ថា ​ប្រសិន​បើ​ព័ត៌មាន​នោះ​គឺ​ជា​ការ​ពិត​ នោះ​សកម្មភាព​របស់​ប្រទេស​ចិន​នេះ​គឺ​ជា​ការ​គំរាម​ដោយ​ផ្ទាល់​មួយ​ចំពោះ​សហគមន៍​អន្តរជាតិ​ ដោយ​បាន​រំលោភ​ច្បាប់​សមុទ្រ​ និង​រារាំង​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម។​

ប្រទេស​ចិន​បាន​ប្រកាស​អះ​អាង​ថា​ តំបន់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​ស្រុង​ជា​ដែនដី​របស់​ខ្លួន​ ដោយ​រួម​ទាំង​ដែន​ទឹក​​​នៅ​ជិត​នឹង​ប្រទេស​ជិត​ខាង​ខ្លួន​មួយ​ចំនួន​ផង​ដែរ។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ការ​ប្រកាស​នេះ​ត្រូវ​បាន​បដិសេដ​មិន​ទទួល​យក​ដោយ​ប្រទេស​ប្រ៊ុយណេ,​ ម៉ាឡេស៊ី,​ ហ្វ៊ីលីពីន,​ កោះតៃវ៉ាន់​ និង​ប្រទេស​វៀតណាម​ ដោយ​ប្រទេស​ទាំង​នេះ​បាន​ប្រកាស​ថា​ជា​ដែន​ទឹក​របស់​ខ្លួន​ដូច​គ្នា​នូវ​ផ្នែក​ខ្លះ​ ឬ​តំបន់​ទាំង​ស្រុង​នៅ​ក្នុង​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​