សប្ដាហ៍​នេះ​កម្ពុជា​ចូល​រួម​រំលឹក​ខួប​ផ្ទុះ​រោង​ចក្រ​ថ្នាំពុល​បូផល​នៅ​ឥណ្ឌា

សប្ដាហ៍​នេះ​កម្ពុជា​ចូល​រួម​រំលឹក​ខួប​ផ្ទុះ​រោង​ចក្រ​ថ្នាំពុល​បូផល​នៅ​ឥណ្ឌា

សប្ដាហ៍​នេះ​កម្ពុជា​ចូល​រួម​រំលឹក​ខួប​ផ្ទុះ​រោង​ចក្រ​ថ្នាំពុល​បូផល​នៅ​ឥណ្ឌា

ដាក់បញ្ចូលថ្ងៃ 4 December 2012, 17:09 AEST

នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ​ស្អែក​នេះ អង្គការ​សេដាក​ នឹង​រៀប​ចំ​សិក្ខា​សាលា​មួយ​ស្ដី​អំពី​ "ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ដែល​គ្មាន​ថ្នាំ​ពុល​កសិកម្ម​។ 

បណ្ឌិត យ៉ង សាំងកុមារ​ ប្រធាន​អង្គការ​សេដាក​មាន​ប្រសាសន៍ថា  ”ឆ្លង​តាម​ការងារ​បណ្តុះ​បណ្តាល​យុវ​ជន​របស់​អង្គការ​សេដាក​កន្លង​មក យុវជន​ជន​បទ​ គឺ​ជា​ធន​ធាន​មនុស្ស ដ៏​មាន​សក្តា​នុពល និង​ដើរ​តួនាទី យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ដល់​កសិករ​អំពី​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​កសិកម្ម និង​ចូល​រួម​ចំណែក​ជំរុញ​កសិកម្ម​សរីរាង្គ​ ឬ​កសិកម្ម​គ្មាន​ការ​ប្រើ​ជីគីមី​នៅ​តាម​សហគមន៍​របស់​ពួក​គេ”។

អង្គការសេដាក​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​ការ​ចូល​រួម​របស់​កម្ពុជា​នៅ​ក្នុង​យុទ្ធនាការ​សប្ដាហ៍​គ្មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​កសិកម្ម​ឆ្នាំ​២០១២ ពី​ថ្ងៃ​ទី​៣​ធ្នូ ដល់​ថ្ងៃ​ទី​១០​ធ្នូ ដែល​រៀប​ចំ​ដោយ​អង្គការ​ជាតិ​ និង​អន្ដរជាតិ​ទូទាំង​ពិភព​លោក ដើម្បី​រំលឹក​ខួប​សោក​នាដកម្ម​ផ្ទុះ​រោង​ចក្រ​ថ្នាំ​ពុល​នៅ​ក្រុង​បូផល​ប្រទេស​ឥណ្ឌា​។

ខួប​ទី​១៤​ឆ្នាំ​នៃ​ព្រឹត្ដិការណ៍​គ្រោះ​ថ្នាក់​រោង​ចក្រ​នេះ ត្រូវ​បាន​ប្រារព្វ​ធ្វើ​ក្នុង​គោល​បំណង​រួម​មួយ​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន​ជា​ពិសេស​កសិករ​អំពី​មហន្តរាយ​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​ ឬ​ជី​គីមី​កសិកម្ម​ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​បរិស្ថាន​ជា​ពិសេស​ទៅ​លើ​កុមារ៕

រឿង​​សំខាន់​ៗ​