លោក​យាយ ​Dame Elisabeth​ បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ១០៣​ឆ្នាំ

លោក​យាយ ​Dame Elisabeth​ បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ១០៣​ឆ្នាំ

លោក​យាយ ​Dame Elisabeth​ បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ១០៣​ឆ្នាំ

ដាក់បញ្ចូលថ្ងៃ 6 December 2012, 16:14 AEDT

មាន​ការ​ចូលរួម​សំដែង​នូវ​ការ​ដឹង​គុណ​នៅទូទាំង​ប្រទេសអូស្រ្ដាលី​​ចំពោះ​លោក​យាយ ​Dame Elisabeth​ ម្ដាយ​របស់​មហាសេដ្ឋី​ខាងប្រព័ន្ធ​ផ្សព្វផ្សាយ​​លោក​ Rupert Murdoch ​ដែល​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​ ១០៣​ឆ្នាំ​កាល​ពី​យប់​មិញ​នេះ។

លោក​យាយ ​Dame Elisabeth ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ច្រើន​ដល់​អង្គការ​សប្បុរធម៌​យ៉ាង​តិច​​១០០​អង្គការ​ និង​​​បាន​រៃ​អង្គាស​ប្រាក់​ឧបត្ថម្ភ​រាប់​លាន​ដុល្លារ​សម្រាប់​វិស័យ​សិល្បៈ​ និង​ជួយ​ដល់​កុមារ​ដែល​មាន​ជំងឺ។​

ក្រុម​គ្រួសារ​ Murdoch ​បាន​ឲ្យ​ដឹង​ថា ​នឹង​មាន​ការ​រៀបចំ​ពិធី​បុណ្យ​សព​ជា​លក្ខណៈ​ឯកជន។​

លោកស្រី​ Julia Gillard ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​ថា​ ទឹកចិត្ត​សប្បុរសធម៌​របស់​លោក​យាយ​ Dame Elisabeth​ នឹង​ត្រូវ​ពលរដ្ឋ​អូស្ត្រាលី​ជា​ច្រើន​រាប់​មិន​អស់​​អស់​ចង​ចាំ​ទុក​ក្នុង​ចិត្ដ​៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​