កិច្ច​ព្រម​ព្រៀង​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​ត្រូវ​​ពន្យារ​ពេល

កិច្ច​ព្រម​ព្រៀង​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​ត្រូវ​​ពន្យារ​ពេល

កិច្ច​ព្រម​ព្រៀង​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​ត្រូវ​​ពន្យារ​ពេល

ដាក់បញ្ចូលថ្ងៃ 6 December 2012, 16:48 AEDT

លោក​ Ban Ki-Moon ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​ វា​គឺ​ជា​ការ​សំខាន់​ចាំ​បាច់​កិច្ច​ព្រម​ព្រៀង​​ក្យូតូ​អំពី​ការ​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នបំពុល​បរិស្ថាន​​ត្រូវ​​បាន​ការ​ពន្យារ​ពេលនៅពេល​កិច្ច​ព្រម​ព្រៀង​នេះ​ផុត​កំណត់​។

លោក​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ចរចា​អំពី​​ការ​ប្រែប្រួល​បរិយាកាស​ថ្មី​ចុង​ក្រោយ​បំផុត​នៅ​ប្រទេស​កាតា​រ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។​

នៅ​ក្នុង​ខណៈ​ពេល​ដែល​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​ទៅ​ក្នុង​បរិយាកាស​បាន​ថយ​ចុះ​​​នៅ​តាម​បណ្ដា​ប្រទេស​ឧស្សាហកម្ម កម្រិត​នៃ​ការ​បញ្ចេញ​ឧស្ម័នពុល​នេះ​ ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ទៅ​វិញ​​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែលមាន​​សេដ្ឋកិច្ច​កំពុង​រីក​ចំរើន​​មាន​ជា​អាទិ៍​ប្រទេស​ចិន។

​លោក​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​អ្នក​មាន​នានា​ត្រូវ​តែ​ជួយ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​ប្រឈម​មុខ​​នៃ​ការ​ប្រែប្រួល​បរិយាកាស​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​