ប្រទេស​ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​នៅ​កោះ​ Okinawa​

ប្រទេស​ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​នៅ​កោះ​ Okinawa​

ប្រទេស​ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​នៅ​កោះ​ Okinawa​

ដាក់បញ្ចូលថ្ងៃ 6 December 2012, 16:29 AEDT

ប្រទេស​ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​​ការពារ​គ្រាប់​មីស៊ីល​នៅ​កោះ​ Okinawa​ ភាគ​ខាង​ត្បូង​ប្រទេស​មុន​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ចុង​ខែ​នេះ។

ទីក្រុង​ព្យុងយ៉ាង​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ដំណើរ​ការ​ទៅ​តាម​ផែនការ​ក្នុង​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​នៅ​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ​ដល់​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ បើទោះបី​ជា​មាន​ការ​ទាមទារ​ឲ្យ​បញ្ឈប់​ផែនការ​នេះ​ពី​អង្គការ​ NATO,​ ប្រទេស​ចិន​ និង​រុស្ស៊ី​ក៏​ដោយ។​

ប្រទេស​ជប៉ុន​ និង​អង្គការ​ NATO ​បាន​មាន​ប្រសាសន៍​ថា​ ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ​បាន​រំលោភ​ដល់​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ។​

នេះ​ជា​លើក​ទីពីរ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដែល​ទី​ក្រុង​តូក្យូ​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​នឹង​គ្រាប់​រ៉ុកកែត​នៅ​លើ​កោះ​ Okinawa។​ លើក​ទី​១​គឺ​កាល​ពី​ខែ​មេសា ​នៅ​ពេល​ដែល​ការ​ព្យាយាម​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​