តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​​រួមគ្នា​ការពារ​ដល់​សត្វ​ត្រី​ឆ្លាម​ធំ​បំផុត​ក្នុង​ពិភព​លោក

តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​​រួមគ្នា​ការពារ​ដល់​សត្វ​ត្រី​ឆ្លាម​ធំ​បំផុត​ក្នុង​ពិភព​លោក

តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​​រួមគ្នា​ការពារ​ដល់​សត្វ​ត្រី​ឆ្លាម​ធំ​បំផុត​ក្នុង​ពិភព​លោក

ដាក់បញ្ចូលថ្ងៃ 6 December 2012, 16:33 AEST

បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​បាន​យល់​ព្រម​គ្នា​ឲ្យ​មាន​ការ​ការពារ​ប្រសើរ​ឡើង​ដល់​សត្វ​ត្រី​ឆ្លាម​ធំ​បំផុត​ក្នុង​ពិភព​លោក​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ whale shark។

សមាជិក​នៃ​គណៈកម្មការ​នេសាទ​​​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​ និង​ភាគ​កណ្ដាល​បាន​យល់​ស្រប​គ្នា​ក្នុង​ការ​ដែល​ថា​ ត្រូវ​តែមា​ន​ការ​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ​ថែម​ទៀត​ក្នុង​ការ​ការពារ​សត្វត្រីឆ្លាមធំ​ទាំង​​នេះ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​នេសាទ​ត្រី​ Tuna។ ​

អ្នក​នេសាទ​មួយ​ចំនួន​ជា​ញឹក​ញាប់​តែងតែ​សំដៅ​រក​ត្រី​ឆ្លាម​ធំៗ​ទាំង​នេះ​​ដោយសារ​ត្រី​តូច​ៗ​ជា​ច្រើន​ចូលចិត្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រោម​ត្រី​ឆ្លាម​​ whale shark ​នេះ។​

ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ការ​ពារ​សត្វត្រី​ឆ្លាម​ធំ​នេះ​គឺ​មាន​រាប់​បញ្ចូល​ទាំង​សហរដ្ឋ​អាម៉េរិក, ​ប្រទេស​ចិន​ និង​ជប៉ុន​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​