កុមារ​យ៉ាង​តិច​ ២០០​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​

កុមារ​យ៉ាង​តិច​ ២០០​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​

កុមារ​យ៉ាង​តិច​ ២០០​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​

ដាក់បញ្ចូលថ្ងៃ 6 December 2012, 16:38 AEST

របាយការណ៍​មួយ​ស្ដីពី​ពលកម្ម​កុមារ​បាន​បង្ហាញ​ថា​ មាន​កុមារ​យ៉ាង​ហោច​ណាស់​ ២០០​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ។​

អ្នកស្រី​ Jill McGivering ​អ្នក​យក​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ BBC ​ឲ្យ​ដឹង​​ថា​ របាយ​ការណ៍​​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ថា​ អត្រា​​ធ្លាក់​ចុះ​នៃ​ពលកម្ម​កុមារ​បច្ចុប្បន្ន​នេះ​គឺ​នៅ​មាន​កម្រិត​ទាប​ពេក​ ដោយ​ធ្វើ​ឲ្យ​​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អប់រំ​ទូទាំង​ពិភព​លោក​មាន​សភាព​លំបាក​។​

យោង​តាម​របាយការណ៍​ថ្មី​នេះ​បាន​បង្ហាញ​ថា​ មាន​កុមារ​ប្រមាណ​ជា​ ២១៥​លាន​នាក់​ ដែល​មាន​អាយុ​ពី ​៥​ឆ្នាំ​ទៅ​ ១៧​ឆ្នាំ​ ត្រូវគេ​បង្ខំ​ឲ្យ​ធ្វើ​ការ។​ នៅ​ក្នុង​ចំណោម​នោះ​កុមារ​ខ្លះ​បាន​ទទួល​ការ​អប់រំ​ជា​ផ្លូវ​ការ។ ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ មាន​កុមារ​ប្រមាណ​ជា​ ១៥​លាន​នាក់​មិន​បាន​ទទួល​ការ​សិក្សា​ទាល់​តែ​សោះ។

​មាន​ព័ត៌មាន​ជា​វិជ្ជមាន​ខ្លះ​ដែរ​ ដោយ​សារ​ជា​រួម​ចំនួន​កុមារ​ដែល​ធ្វើ​ការ​បាន​កំពុង​ធ្លាក់​ចុះ​ ​ទោះ​បី​​ជា​ការ​ធ្លាក់​ចុះ​នៅ​មាន​កម្រិត​យឺត​ៗក្ដី​។​ តួ​លេខ​ដែ​ល​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​នៅ​អនុ​តំបន់សាហារា​នៅ​អាហ្វ្រិក។​

របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ មួយ​ភាគ​បួន​នៃ​កុមារ​នៅ​ក្នុង​​អនុតំបន់សាហារា​នេះ​​គឺ​កំពុង​ធ្វើ​ការ​ ហើយ​តួលេខ​នេះ​អាច​នឹង​កើន​ឡើង​ប្រមាណ​ជា​ ១៥​លាន​នាក់​នៅ​អំឡុង​ពេល​មួយ​ទសវត្សរ៍​ទៀត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​