អង្គការ​តម្លាភាព​អន្ដរជាតិ​វាយ​តម្លៃ​ស្ថាន​ភាព​​បញ្ហា​ពុក​រលួយនៅ​​កម្ពុជា

អង្គការ​តម្លាភាព​អន្ដរជាតិ​វាយ​តម្លៃ​ស្ថាន​ភាព​​បញ្ហា​ពុក​រលួយនៅ​​កម្ពុជា

អង្គការ​តម្លាភាព​អន្ដរជាតិ​វាយ​តម្លៃ​ស្ថាន​ភាព​​បញ្ហា​ពុក​រលួយនៅ​​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 6 December 2012, 16:48 AEST

នៅ​សប្ដាហ៍​នេះ អង្គការ​តម្លាភាព​អន្ដរ​ជាតិ ឬ​ Transparency International បាន​បញ្ចេញ​របាយការណ៍​ឆ្នាំ​២០១២​លើ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​របស់​បណ្ដា​ជន​អំពី​បញ្ហា​ពុក​រលួយ​នៅ​តាម​បណ្ដា​​ប្រទេសទាំង​អស់​ទូទាំង​ពិភព​លោក។

នៅ​ក្នុង​នោះ​ប្រទេស​ដែល​មាន​សន្ទស្សន៍​ ឬ​ចំណាត់​ថ្នាក់​លេខ​១​ល្អ​ជាង​គេ​ដែល​មាន​បញ្ហា​ពុក​រលួយ​តិច​តួច​បំផុត​គឺ​ប្រទេស​ដាណឺម៉ាក, ហ្វាំង​ឡង់ និង​ប្រទេស​នូវ៉ែល​ហ្សេឡង់ ដែល​ប្រទេស​ទាំង​បី​នេះ បាន​ទទួល​ពិន្ទុ​៩០ ក្នុង​ចំណោម​ពិន្ទុ​សរុប​១០០។ មិន​មាន​ប្រទេស​ណា​មួយ​ក្នុង​លោក​ទទួល​បាន​ពិន្ទុ​១០០/១០០ ​នោះ​ទេ។

សម្រាប់​ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​១៧៤ និង​ដែន​ដី​២។ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១ កម្ពុជា​បាន​ទទួល​លេខ ១៦៤ ក្នុង​ចំណោម​ប្រទេស និង​ដែន​ដី​ចំនួន​១៨២។

សម្រាប់​ប្រទេស​ជិត​ខាង​កម្ពុជា​ ឆ្នាំ​២០១២នេះ ប្រទេស​វៀតណាម​បាន​ចំណាត់​ថ្នាក់​លេខ ១២៣, ប្រទេស​ឡាវ​លេខ ១៦០, ភូមា​បាន​លេខ ១៧២ រី​ឯប្រទេស​ថៃ​គឺ​ក្នុង​លំដាប់​លេខ​៨៨។ សម្រាប់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​មួយ​នៅ​អាស៊ី សិង្ហបុរី​បាន​លេខ​៥ ថា​ជា​ប្រទេស​ដែល​មិន​សម្បូរ​អំពើ​ពុក​រលួយ។

ចំពោះ​អូស្រ្ដាលី​បាន​លេខ ៧, សហរដ្ឋ​អាម៉េរិក​ជាប់​លេខ ១៩ រី​ប្រទេស​ចិន បាន​លេខ​៨០។

បើ​តាម​ព័ត៌មាន​នៅ​លើ​វ៉ិបសាយថ៍​របស់​អង្គការ​តម្លាភាព​អន្ដរ​ជាតិ សន្ទស្សន៍​នេះ គឺ​ផ្អែក​លើ​ការ​ធ្វើ​សម្រង់​មតិ​របស់​ប្រជា​ពល​រដ្ឋ​ស្ដី​អំពី​ការ​យល់​ឃើញ​របស់​គេ​លើ​ស្ថាប័ន​រដ្ឋ​ ឬ​វិស័យ​សាធារណៈ៕

រឿង​​សំខាន់​ៗ​