កុមារ​ពិការ​កម្ពុជា​មួយ​ក្រុម​មក​សិក្សា​អំពី​របាំ​បាឡេ​នៅ​អូស្រ្ដាលី​

កុមារ​ពិការ​កម្ពុជា​មួយ​ក្រុម​មក​សិក្សា​អំពី​របាំ​បាឡេ​នៅ​អូស្រ្ដាលី​

កុមារ​ពិការ​កម្ពុជា​មួយ​ក្រុម​មក​សិក្សា​អំពី​របាំ​បាឡេ​នៅ​អូស្រ្ដាលី​

ដាក់​បញ្ចូល​ពេល 7 December 2012, 15:38 AEST

កុមារ​ខ្មែរ​ក្រី​ក្រ​រស់​តាម​ចិញ្ចឹម​ថ្នល់​មួយ​ក្រុម​ ដែល​មាន​ពិការភាព​ផង​នោះ​ត្រូវ​បាន​អង្គការ​អូស្រ្ដាលី​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ក្រុង​ Perth រដ្ឋ​អូស្រ្ដាលី​ខាង​លិច​នាំ​មក​ចូល​រួម​សិក្ខា​សាលា​អំពី​ផ្នែក​របាំ​នៅ​ក្នុង​រដ្ឋ​នេះ។

អង្គការ Ride Aid របស់​អូស្រ្ដាលី និង​អង្គការ Epic Arts Cambodia បាន​នាំ​ក្រុម​ក្មេង​ទាំង​នេះ​មា​នគ្នា​៩​នាក់ ក្នុង​នោះ​មាន​៨​នាក់​​ជា​មនុស្ស​ថ្លង់​ ហើយ​ម្នាក់​ទៀត​ពិការ​អង្គុយ​ក្នុង​រទេះ​រុញ ឲ្យ​មក​ធ្វើ​ទស្សន​កិច្ច​នៅ​សាលា​របាំ​បាឡេ​នៅ​ក្នុង​ក្រុង​ Perth និង​សិក្សា​ស្វែង​យល់​អំពី​របាំ​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

កុមារ ​ខ្មែរ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​មួយ​សប្ដាហ៍ ដើម្បី​មក​ចូល​រួម​នៅ​ក្នុង​ទិវា​ជន​ពិការ​អន្ដរ​ជាតិ​​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ដើម​សប្ដាហ៍​នេះ។

លោក Frank Surgener ស្ថាបនិក​អង្គការ​ Ride Aid បាន​ប្រាប់​កាសែត​ The Western Australian ថា ក្រុម​របាំ​បាឡេ​កុមារ​ក្រីក្រ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ពេល​៦​ឆ្នាំ​ មុន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ដល់​សហគមន៍​មួយ​នៅ​ខេត្ដ​កំពត នៅ​ពេល​ដែល​កុមារ​ទាំង​នេះ​កាល​នោះ​ភាគ​ច្រើន​មាន​អាយុ​១៤​ឆ្នាំ​។

លោក Steven Roth នាយក​សាលា​របាំ​បាឡេ​មួយ​នៅ​ក្រុង​ Perth ដែល​ទទួល​កុមារ​ទាំង​នេះ​ផង​នោះ​បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ដដែល​ថា ប្រវត្ដិ​រឿង​រ៉ាវ​របស់​ក្មេង​ទាំង​នេះ គឺជា​រឿង​មួយ​ដែល​ជួយ​ជំរុញ​លើក​ទឹក​ចិត្ដ​​ដល់​សិស្ស​របាំ​ដទៃ​ទៀត​នៅ​ ក្នុង​ប្រទេស​អូស្រ្ដាលី​ឲ្យ​យក​ចិត្ដ​ទុក​ដាក់​ខំ​ប្រឹង​ប្រែង ពី​ព្រោះ​ជីវិត​របស់​គេ​មិន​លំបាក​ដូច​ជា​ជីវិត​​ក្មេង​ពិការ​នៅ​កម្ពុជា​ នោះ​ទេ៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

រឿង​​សំខាន់​ៗ​