ការ​ស៊ើប​អង្កេត​លើ​មរណៈ​ភាព​ទារក​​នៅ​ប្រ​ទេស​អូ​ស្ត្រាលី

ការ​ស៊ើប​អង្កេត​លើ​មរណៈ​ភាព​ទារក​​នៅ​ប្រ​ទេស​អូ​ស្ត្រាលី

ការ​ស៊ើប​អង្កេត​លើ​មរណៈ​ភាព​ទារក​​នៅ​ប្រ​ទេស​អូ​ស្ត្រាលី

ដាក់​បញ្ចូល​ពេល 7 December 2012, 15:44 AEST

បើ​តាម​របាយ​ការណ៍​មួយ​របស់​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​មរណៈ​ភាព​របស់​ទារក​បាន​ឲ្យ​ដឹង​ថា​ គេ​ត្រូវ​តែ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​អត្រា​មរណៈ​ភាព​ខ្ពស់​លើ​ទារក​នៅ​ក្នុង​ដែន​ដី​ភាគ​ខាង​ជើង​។

អត្រា​ទារក​ស្លាប់​នៅ​ដែន​ដីភាគ​ខាង​ជើង​មាន​ចំនួន​៣​ដង​ ច្រើន​ជាង​តួលេខ​មធ្យម​ថ្នាក់​ជាតិ ហើយ​គណៈ​កម្មា​ធិការ​នេះ​រក​ឃើញ​ថា​មាន​ទារក​​ស្លាប់​ចំនួន​៣២​នាក់​​កាល​ពី ​ ៦​ឆ្នាំ​កន្លង​ទៅ​នេះ។ គណៈ​កម្មា​ធិការ​នេះ​បាន​បន្ត​ទៀត​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ទារក ២៦​នាក់​ស្លាប់​ មិន​ទាន់​បាន​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ការ​ស៊ើប​អង្កេត​ល្អិត​ល្អន់​ក៏​ដោយ។

គណៈ​ កម្មា​ធិការ​ក៏​បាន​បន្ត​ទៀត​ថា​ទារក​ដែល​ស្លាប់​ គឺ​ភាគ​ច្រើន​នៅ​ក្រៅ​តំបន់ Darwin និង​ Palmerston ហើយ​ទារក​ស្ទើរ​តែ​មួយ​ភាគ​បី​នៃ​ចំនួន​នេះ​បាន​បាត់​បង់​ជីវិត​ក្រោម​អា​យុ ​២៨​ថ្ងៃ។ របាយ​ការណ៍​បាន​បន្ត​ទៀត​ថា​ កត្តា​ហានិ​ភ័យ​រួម​មាន​អត្រា​នៃ​ការ​ជក់​បារី​ខ្ពស់​នៅ​ក្នុង​ដែន​ដី​នេះ ព្រម​ទាំង​ការ​រៀប​ចំ​ឲ្យ​មាន​ការ​ដេក​ជា​មួយ​គ្នា និ​ងប្រ​ភេទ​គ្រែ​ដែល​ដាក់​ឲ្យ​ទារក​ដេក ​រួម​ចំណែក​ដល់​ការ​ស្លាប់​របស់​ទារក​មួយ​ចំនួន។

អត្រា​នៃ ​ការ​ស្លាប់​ភ្លាមៗ​ដែល​រក​មូល​ហេតុ​ពន្យល់​មិន​បាន​ក្នុង​ចំណោម​ទារក​ជន​ ជាតិ​ដើម​មាន​បួន​ដង​ច្រើន​ជាង​អត្រា​ទារក​មិន​មែន​ជន​ជាតិ​ដើម។ គណៈ​កម្មា​ធិការ​នេះ​បាន​បន្ត​ទៀត​ថា​ខ្លួននឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម ​ទៀត​លើ​​កត្តា​ហា​និភ័យ​ដទៃ​ទៀត និ​ងដើម្បី​រៀប​ចំ​នូវ​អនុសាសន៍​ជាក់​លាក់​មួយចំនួន៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​