រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ផ្តល់​ជំនួយ​សង្រ្គោះ​ដល់​ប្រ​ទេស​ហ្វ៊ី​លី​ពីន

រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ផ្តល់​ជំនួយ​សង្រ្គោះ​ដល់​ប្រ​ទេស​ហ្វ៊ី​លី​ពីន

រដ្ឋា​ភិបាល​អូ​ស្ត្រាលី​ផ្តល់​ជំនួយ​សង្រ្គោះ​ដល់​ប្រ​ទេស​ហ្វ៊ី​លី​ពីន

ដាក់​បញ្ចូល​ពេល 7 December 2012, 15:46 AEST

រដ្ឋា​ភិបាល​អូ​ស្ត្រាលី​បាន​ផ្តល់​ជំនួយ​ដែល​មាន​ជា​ទឹក​ប្រាក់​៥​លាន​ដុល្លារ​ដល់​រដ្ឋា​ភិបាល​ហ្វ៊ី​លី​ពីន​ដើម្បី​ទិញ​កញ្ចប់​ជំនួយ​សម្ភារៈ​ និង​អាហារ​សម្រាប់​សង្រ្គោះបន្ទាន់ បន្ទាប់​ពី​ខ្យល់​ព្យុះ​បុ​ប្ផា​បាន​បោក​បក់​ទៅ​លើ​ប្រទេស​នេះ​។

បើ​តាម​មន្ត្រីផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា​ ខ្យល់​ព្យុះ​ដែល​បោក​បក់​ទៅ​លើ​កោះ​មី​ដា​ណាវភាគ​ខាង​ត្បូង​​ប្រទេស​នេះ​បាន ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥០០​នាក់ ហើយ​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន។ មន្ត្រី​ក៏​បាន​ព្រ​មាន​ផង​ដែរ​ថា​ ចំនួន​អ្នក​ស្លាប់​ប្រាកដ​ជា​មាន​ច្រើន​ជាង​នេះ​ ខណៈ​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រ​តិបត្តិ​ការ​បោស​សម្អាត​ ហើយ​ប្រ​ជា​ជន​ប្រ​មាណ​២សែន​នាក់​កំពុង​រស់​នៅ​ដោយ​គ្មាន​ទី​ជម្រក​។

រដ្ឋ ​មន្រ្តី​ក្រ​សួង​ការ​បរ​ទេស​អូ​ស្ត្រាលី​លោក Bob Carr បាន​មាន​ប្រ​សាសន៍​ថា​ រដ្ឋា​ភិបាល​ហ្វ៊ី​លី​ពីន​បាន​ស្នើ​សុំ​ជំនួយ​សង្រ្គោះ​នេះ ហើយ​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​នឹង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​បន្ទាប់​ពី​ បុគ្គលិក​ជួយ​សង្រ្គោះ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ឲ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​ អំពី​គ្រោះ​មហន្ត​រាយ​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​