អ្នក​វិទ្យា​សាស្រ្ត​អូ​ស្ត្រាលី​រក​ឃើញ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គ្រុន​ឈាម​ស្លាប់​

អ្នក​វិទ្យា​សាស្រ្ត​អូ​ស្ត្រាលី​រក​ឃើញ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គ្រុន​ឈាម​ស្លាប់​

អ្នក​វិទ្យា​សាស្រ្ត​អូ​ស្ត្រាលី​រក​ឃើញ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គ្រុន​ឈាម​ស្លាប់​

ដាក់​បញ្ចូល​ពេល 7 December 2012, 15:49 AEST

អ្នក​វិទ្យា​សាស្រ្ត​អូ​ស្ត្រាលី​បាន​រក​ឃើញ​នូវ​របក​គំហើញ​ដ៏​សំខាន់​មួយពី​មូល​ហេតុ​ដែល​ប៉ារ៉ាស៊ីត​ជំងឺ​​គ្រុន​ចាញ់​អាច​សម្លាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ស្លាប់​ដោយ​សារ​មេ​រោគ​នេះ។

អ្នក​វិទ្យា​សាស្រ្ត​មក​ពី​សា​លា​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ ជាន់​ខ្ពស់ នៃ​សាកល​វិទ្យា​ល័យ Macquarie នៅ​ទី​ក្រុង​ស៊ីដនីយ៍​បាន​រក​ឃើញ​ថា​ ម៉ូ​លេ​គុល​មួយ​ចំនួន​នៅ​ក្នុង​កោ​សិកា​ឈាម​ក្រ​ហម​អាច​សម្លាប់​មេ​រោគ​ដែល​ បង្ក​ជំងឺ​គ្រុន​ចាញ់។

របក​គំ​ហើញ​នេះ​មាន​សារៈ​សំខាន់​ ណាស់​ពី​ព្រោះ​ប្រ​ជា​ជន​ដែល​មាន​ដើម​កំណើត​នៅ​ទ្វីប​អា​ហ្វ្រិក​ពុំ​មាន​ ម៉ូ​លេ​គុល​នេះ​ដើម្បី​ការ​ពារ​ខ្លួន​ប្រ​ឆាំង​នឹង​មេ​រោគ​គ្រុន​ចាញ់​ទេ។ បើ​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ស្រាវ​ជ្រាវ​នេះ​អាច​ពន្យល់​នូវ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​​ប្រ​ជា​ជន​អា​ ហ្រ្វិក​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ ជា​ពិសេស​គឺ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ៥​ឆ្នាំ។

នៅ​ឆ្នាំ ២០១០ ប្រ​ជា​ជន​កន្លះ​លាន​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ដែល​ភាគ​ច្រើន​រស់​នៅ​ទ្វីប​អា​ហ្រ្វិក។ របក​គំហើញ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​មាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្ស​នា​ វដ្តី​វិទ្យា​សាស្រ្ត៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​