រដ្ឋា​ភិបាល​ចិន​ដាក់​ទោស​មន្ត្រី​ពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​កុមារ​ហូប​បាយ​ដែល​គេ​បាន​ប្ដូរ​ហ្សែន​

រដ្ឋា​ភិបាល​ចិន​ដាក់​ទោស​មន្ត្រី​ពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​កុមារ​ហូប​បាយ​ដែល​គេ​បាន​ប្ដូរ​ហ្សែន​

រដ្ឋា​ភិបាល​ចិន​ដាក់​ទោស​មន្ត្រី​ពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​កុមារ​ហូប​បាយ​ដែល​គេ​បាន​ប្ដូរ​ហ្សែន​

ដាក់​បញ្ចូល​ពេល 7 December 2012, 16:21 AEST

រដ្ឋា​ភិបាល​ចិន​បាន​បញ្ឈប់​ការ​ងារ​មន្ត្រី​ពេទ្យ​ចំនួន​បី​រូប ដោយ​សារ​មន្រ្តី​ទាំង​នេះ​បាន​យក​បាយ​ដែល​គេ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ហ្សែន ឬ​ពន្ធុ​មក​ឲ្យ​កុមារ​ចំនួន​២៤​នាក់​មក​ពី​សហ​គមន៍​ក្រី​ក្រ​ហូប​ដើម្បី​ជា​ការ​ធ្វើ​តេស្ត​សាក​ល្បង​។

មន្រ្តី​ទាំង​នោះ​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល​ចិន​ដើម្បី​គ្រប់​ គ្រង​ និង​ការ​ពារ​ជំងឺ និង​បណ្ឌិត​សភា​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ Zhejiang។

មន្រ្តី​ទាំង​នោះ​បាន​ធ្វើ​ការ​ងារ​ជាមួយ​ ក្រសួង​កសិកម្ម​សហ​រដ្ឋ​អា​ម៉េ​រិក ដើម្បីធ្វើ​តេស្ត​សាក​ល្បង​បាយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "​បាយ​មាស" (Golden rice) ដែល​បាយ​នេះ​មាន​ជាតិ​វី​តា​មីន​អា​ច្រើន។

បើ​តាម​ រដ្ឋា​ភិបាល​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​តេស្ត​នេះ​ខុស​នឹង​ក្រម​សីល​ធម៌ ហើយ​គ្រួសារ​របស់​កុមារ​ទាំង​នេះ​ប្រ​ហែល​ជា​មិន​បាន​ទទួល​បាន​ព័ត៌​មាន​ ត្រឹម​ត្រូវ​អំពី​រឿង​នេះ​ទេ​៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​