ប្រទេស​កូរ៉េ​ខាង​ជើង​ប្រកាស​​​បញ្ឈប់​​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត

ប្រទេស​កូរ៉េ​ខាង​ជើង​ប្រកាស​​​បញ្ឈប់​​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត

ប្រទេស​កូរ៉េ​ខាង​ជើង​ប្រកាស​​​បញ្ឈប់​​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត

ដាក់បញ្ចូលថ្ងៃ 10 December 2012, 17:38 AEST

ប្រទេស​កូរ៉េ​ខាង​ជើង​ចេញ​ផ្សាយ​ថា​ខ្លួន​បាន​​បញ្ឈប់​ការ​រៀប​ចំ​សម្រាប់​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​​ដោយសារ​បញ្ហា​ធាតុ​អាកាស​មិន​ល្អ​។

ប្រទេស​ជប៉ុន​និយាយ​ថា​ខ្លួន​នៅតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ជា​ខ្លាំង​​ចំពោះ​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង​ ទោះ​បី​ជា​ផែន​ការ​នេះ​ត្រូវ​បាន​ប្រកាស​បញ្ឈប់​ដោយ​សារ​បញ្ហា​បច្ចេកទេស​ក៏​ដោយ។​​​​​​

អ្នក​យក​ពត៌មាន​របស់​ Radio Australia​ រាយ​ការណ៍​ថា​សហរដ្ឋ​អាម៉េរិក,​ ប្រទេស​ជប៉ុន​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​នេះ​គឺ​ជា​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​លាក់​កំបាំង​មួយ។

នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ថ្លែង​នៅ​ថ្ងៃ​នេះ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផែន​បាញ់​រ៉ុក្កែត​នេះ ហើយ​លោក​អំនាវ​ពាវ​នាវ​សុំ​ឲ្យ​កូរ៉េខាង​ជើង​ផ្អាក​កម្មវិធី​របស់ខ្លួន​ជា​រហូត​ដើម្បី​បញ្ហា​សន្ដិ​សុខ​ក្នុង​តំបន់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​