នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​នឹង​ចូល​រួម​​ក្នុង​​វេទិកា​សំឡេង​ស្រ្តី​តាម​ប្រព័ន្ធ​​អ៊ីនធើរណិត​​​ហៅ​ថា Mummy bloggers

ដាក់បញ្ចូលថ្ងៃ 10 December 2012, 17:30 AEDT

លោក​ស្រី​ Julia Gillard​ នាយក​រដ្ឋមន្រ្តី​ប្រទេស​អូស្រ្តាលីគ្រោង​នឹង​ចូល​រួម​​ក្នុង​​វេទិកា​សំឡេង​ស្រ្តី​តាម​ប្រព័ន្ធ​អ៊ីនធើរ​ណិត​ដែល​ហៅ​ថា​ Mummy bloggers​ នៅ​ទី​ក្រុង​ស៊ីដនីយ៍​ក្នុងរសៀល​​នេះ​។

​វេទិកា Mummy bloggers​ ដែល​សរសេរ​នៅ​លើ​ទំព័រ​អ៊ិន​ធើរ​ណែត​គឺ​ទាក់​ទង​ទៅ​នឹង​ស្រ្តី​ជា​ម្ដាយ​ និង​ការងារ​របស់​ស្រ្តី​ទាំង​នោះ សម្រាប់​មិត្ត​​អ្នក​អាន​រាប់​លាន​នាក់​នៅ​ក្នុង​​ប្រទេស​អូស្រ្តាលី។​​

បញ្ហា​យិនឌ័រ​ ​ទំនង​ជា​ដើរ​តួនាទី​ដ៏​​សំខាន់​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​ក្រោយ​របស់​ប្រទេស​អូស្រ្តាលី​​ ហើយ​ការ​ស្ទង់​មតិ​អ្នក​បោះ​ឆ្នោត​បង្ហាញ​ថា​ លោក​ស្រី​ Gillard​ គឺ​មាន​ប្រជាប្រិយ​ភាព​ក្នុង​ចំណោម​ស្រ្តី​ច្រើន​ជាង​បុរស៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​