ស្ថាន​ទូត​អូស្រ្តាលី​នៅ​ភ្នំពេញ​នឹង​អនុវត្ត​ការ​ប្រមូល​ទិន្នន័យ​ជីវមាត្រ​ចាប់​ពី​​​ថ្ងៃ​ទី​​១៧​​ធ្នូ​​​នេះ​​ត​ទៅ​

ស្ថាន​ទូត​អូស្រ្តាលី​នៅ​ភ្នំពេញ​នឹង​អនុវត្ត​ការ​ប្រមូល​ទិន្នន័យ​ជីវមាត្រ​ចាប់​ពី​​​ថ្ងៃ​ទី​​១៧​​ធ្នូ​​​នេះ​​ត​ទៅ​

ស្ថាន​ទូត​អូស្រ្តាលី​នៅ​ភ្នំពេញ​នឹង​អនុវត្ត​ការ​ប្រមូល​ទិន្នន័យ​ជីវមាត្រ​ចាប់​ពី​​​ថ្ងៃ​ទី​​១៧​​ធ្នូ​​​នេះ​​ត​ទៅ​

ដាក់បញ្ចូលថ្ងៃ 11 December 2012, 17:14 AEDT

ប្រទេស​អូស្រ្តាលី​នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​ប្រមូល​ទិន្នន័យ​ជីវមាត្រ​​ជា​មួយ​នឹង​ការ​ផ្ដល់​ទិដ្ឋា​ការ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា។

ស្ថាន​ទូត​អូស្រ្តាលី​ប្រ​ចាំ​នៅ​ទី​ក្រុង​ភ្នំពេញ​នឹង​តម្រូវ​ឲ្យ​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ចូល​ទៅ​ប្រទេស​អូស្រ្តាលី​ដែល​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ​ឡើង​ទៅ ចាំ​បាច់​បង្ហាញ​ខ្លួន​ផ្ទាល់​នៅ​ស្ថានទូតដើម្បី​ផ្ដល់​ការ​ផ្ដិត​ម្រាម​ដៃ​ និង ថត​ទ្រង់​ទ្រាយ​មុខ​នៅ​ក្នុង​ប្រព័ន្ធ​ឌីជីថល់ដែល​​ជា​​ផ្នែក​នៃ​ការ​ពង្រឹង​វិធាន​ការ​សុវត្ថិភាព​និង​សន្ដិ​សុខ​ព្រំ​ដែន ក៏​ដូច​ជា​ការ​ទប់​ស្កាត់​​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​។

បុគ្គលិក​​ខ្មែរ​បម្រើ​ការ​​ផ្នែក​ផ្ដល់​ទិដ្ឋាការ​នៅ​ស្ថាន​ទូត​អូស្រ្តាលី បាន​ប្រាប់​វិទ្យុ​អូស្រ្តាលី​នៅ​​ព្រឹក​មិញ​នេះថា ​ច្បាប់​ថ្មី​នេះ​នឹង​ផ្តើម​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​នេះ​ត​ទៅ​។ មន្រ្តី​ដដែល​និយាយថា នេះគឺ​ជា​ការ​អនុវត្ត​តាម​អ្វីដូច​​ដែល​ប្រទេស​ដទៃ​អនុវត្ត​រួចហើយ ដូចជា​​​ស្ថាន​ទូត​​សហរដ្ឋ​អាម៉េរិក​ជា​ដើម។ ម្យ៉ាង​ទៀត​នៅ​តាម​ច្រក​ចេញ​ដូច​ជា​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ក៏​មាន​ការ​​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ទូ​លំ​ទូលាយ​សម្រាប់​ការ​អនុវត្ត​ច្បាប់​ថ្មីនេះ។​

វ៉ិបសាយថ៍​របស់​ក្រសួង​អន្តោ​ប្រវេសន៍​អូស្រ្តាលី​​និយាយថា​អំពើ​ក្លែង​បន្លំ​អត្ត​សញ្ញាណ​របស់​ជន​បរទេស​ដែល​ចូល​ទៅ​​ក្នុង​ប្រទេស​អូស្រ្តាលី​ធ្វើ​ឲ្យ​ប្រទេស​នេះ​ខាតបង់​ប្រាក់​១ពាន់​១​រយ​លាន​ដុល្លារ​រាល់​ឆ្នាំ។ ​សម្រាប់​រយៈពេល​៤​ឆ្នាំ​ប្រទេស​អូស្រ្តាលី​នឹង​ចំណាយ​ថវិកា​ច្រើន​លាន​ដុល្លារ​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​និង​ពន្យល់​អំពី​ការ​អនុវត្ត​វិធាន​ការ​ថ្មី​នេះ​នៅ​​ក្រៅ​ប្រទេស៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​