អង្គការ NICFEC និង COMFREL ចូល​រួម​វេទិកា​អ្នក​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​អាស៊ី​នៅ​​ទី​ក្រុង​បាងកក

អង្គការ NICFEC និង COMFREL ចូល​រួម​វេទិកា​អ្នក​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​អាស៊ី​នៅ​​ទី​ក្រុង​បាងកក

អង្គការ NICFEC និង COMFREL ចូល​រួម​វេទិកា​អ្នក​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​អាស៊ី​នៅ​​ទី​ក្រុង​បាងកក

ដាក់បញ្ចូលថ្ងៃ 11 December 2012, 17:23 AEDT

ចាប់​ពីថ្ងៃ​ទី​១០ ម្សិល​មិញ​ដល់​ថ្ងៃ​​១១​ធ្នូ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អង្គការ​ចាត់​ចែង​ និង​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​បាង​កក​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​លើក​កម្ពស់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌​ត្រឹម​ត្រូវ​នៅ​អាស៊ី។ 

មាន​ការ​រំពឹង​ថា ការ​សម្ពោធ​បើក​វេទិកា​អ្នក​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​អាស៊ី​នេះ នឹង​គាំ​ទ្រ​ដល់​សេចក្ដី​ប្រកាស​មួយ​ដែល​ហៅ​ថា Bangkok Declaration on Free and Fair Elections ឬ​សេចក្ដី​ប្រកាស​ក្រុង​បាង​កក​អំពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្ដិធម៌។

នៅ​ក្នុង​ទ្វីប​អាស៊ី​មាន​ប្រទេស​មួយ​ចំនួន​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌​ត្រឹម​ត្រូវ ប៉ុន្ដែ​មាន​ប្រទេស​មួយ​ចំនួន​ត្រូវ​គេ​យល់ឃើញ​ថា ដំណើរ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​មាន​កម្រិត​ខ្សោយ រី​ឯ​ការ​បោះ​ឆ្នោត​វិញ​ត្រូវ​បាន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​កាន់​អំណាច​ និង​មិន​មាន​ភាព​យុត្ដិធម៌​ត្រឹម​ត្រូវ​។

គោល​ដៅ​នៃ​សេចក្ដី​ប្រកាស​ក្រុង​បាង​កក​​​នេះ គឺ​ដើម្បី​កំណត់​ឲ្យ​ដឹង​នូវ​ឧបសគ្គ​នានា​ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌​នៅ​អាស៊ី និង​ដើម្បី​ពង្រឹង​ការ​ប្ដេជ្ញាចិត្ដ​របស់​ពល​រដ្ឋ​អាស៊ី​ក្នុង​ការ​ដោះ​ស្រាយ​ឧបសគ្គ​ទាំង​នេះ​ ដោយ​អញ្ជើញ​បណ្ដា​អ្នក​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​ឲ្យ​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ ដោយ​ក្នុង​នោះ​រួម​មាន​អ្នក​បោះ​ឆ្នោត​ខ្លួន​ឯង​ផ្ទាល់,​ស្ថាប័ន​ជាតិ និង​អន្ដរ​ជាតិ ក៏​ដូច​ជា​អ្នក​សង្កេត​ការ​ណ៍​លើ​ការ​បោះ​ឆ្នោត​ផង​ដែរ​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អង្គការ NICFEC និង COMFREL នៅ​កម្ពុជា​ក៏​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ​ដែរ​ ហើយ​ក៏​គ្រោង​នឹង​អនុវត្ដ​ទៅ​តាម​គោល​ការណ៍​ដែល​មាន​ក្នុង​សេចក្ដី​ប្រកាស​ក្រុង​បាង​កក​នេះ​សម្រាប់​ប្រទេស​កម្ពុជា។ អង្គការ​ទាំង​ពីរ​សង្ឃឹម​ថា តាម​រយៈ​ការ​សហការ​គ្នា​ជា​មួយ​នឹង​ពលរដ្ឋ​ និង​អង្គការ​ពាក់​ព័ន្ធ ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​នឹង​មាន​ការ​ប្រសើរ​ឡើង​ល្អ​ជាង​មុន៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​