ជនជាតិ​ព្នង​មិន​ចង់​ឲ្យ​​មាន​​​ការ​រើសអើង​​ពូជ​​សាសន៍

ជនជាតិ​ព្នង​មិន​ចង់​ឲ្យ​​មាន​​​ការ​រើសអើង​​ពូជ​​សាសន៍

ជនជាតិ​ព្នង​មិន​ចង់​ឲ្យ​​មាន​​​ការ​រើសអើង​​ពូជ​​សាសន៍

ដាក់បញ្ចូលថ្ងៃ 11 December 2012, 17:30 AEDT

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​បង្ហាញ​ពី​អំបូរ​ជាតិ​សាសន៍​របស់​ខ្លួន​ ប្រយោជន៍​ស្វែង​រក​ការ​បឈ្ឈប់​ការ​រើស​អើង​ជាតិ​សាសន៍​នៅ​កម្ពុជា​ ​ស្រប​គ្នា​នឹង​ការ​លើក​ឡើង​ទៅ​នឹង​ច្បាប់​ជាតិ​ និង​អន្តរជាតិ។

ប្រធាន​អង្គការ​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​ លោក ភាព សុជា​ ជា​ជន​ជាតិ​ព្នង​ បាន​ថ្លែង​ថា ​ការ​ជួប​ជុំ​គ្នា​នេះ​មាន​គោល​ដៅ​ចម្បង​ធំ​ៗចំនួន​ពីរ។

លោក​បន្ត​ថា​ គោល​ដៅ​ទី​១​ គឺ​ចង់​បង្ហាញ​ពី​បរិបទ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​ឲ្យ​បាន​ច្បាស់​ និង​កាន់​តែ​ស៊ី​ជម្រៅ​ដល់​សាធារណជន​ដើម្បី​បញ្ចៀស​នូវ​ការ​យល់​ឃើញ​អវិជ្ជមាន​ដែល​នាំ​ឲ្យ​មាន​ការ​ប្រកាន់​ និង​ការ​រើស​អើង​ពូជ​សាសន៍​ ជាពិសេស​ដើម្បី​ឆ្លៀត​ឱកាស​ឆ្លុះ​បញ្ចាំង​ និង​បក​ស្រាយ​លើ​ផ្នត់​គំនិត​នៃ​ការ​យល់​ខុស​លើ​ជន​ជាតិ​ដើម​ភាគ​តិច​ ជាពិសេស​ជនជាតិ​ព្នង​។

រីឯ​គោល​បំណង​ទី​២វិញ​ លោក​​បក​ស្រាយ​ថា​ដើម្បី​អំពាវ​នាវ​ឲ្យ​សាធារណជន​យល់​ដឹង​ពី​ប្រពៃណី​ ទំនៀម​ទម្លាប់​​របស់​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​ ជាពិសេស​ជនជាតិ​ព្នង​នៅ​ប្រទេស​កម្ពុជា​។​

សេចក្តី​អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​តំណាង​រាស្រ្ត​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់​គ្រង​អំណាច​ ប្រតិកម្ម​ទៅ​នឹង​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ថា​ មាន​អប្បកិរិយា​ដូច​ពួក​ព្នង​ (ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​) ដែល​ក្រោយ​មក​​តំណាង​រាស្រ្ត​រូប​នោះ​បាន​សុំ​ទោស​ជា​សាធារណៈ​តាម​រយៈ​វេទិកា​កិច្ច​ប្រជុំ​សភា៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​