សហរដ្ឋ​អាម៉េរិក​នឹង​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ចំពោះ​​ការ​អនុវត្ត​​ច្បាប់​កម្មសិទ្ធិ​បញ្ញា

សហរដ្ឋ​អាម៉េរិក​នឹង​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ចំពោះ​​ការ​អនុវត្ត​​ច្បាប់​កម្មសិទ្ធិ​បញ្ញា

សហរដ្ឋ​អាម៉េរិក​នឹង​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ចំពោះ​​ការ​អនុវត្ត​​ច្បាប់​កម្មសិទ្ធិ​បញ្ញា

ដាក់បញ្ចូលថ្ងៃ 11 December 2012, 16:36 AEST

សហរដ្ឋ​អាម៉េរិក​និយាយ​ថា​ខ្លួន​នឹង​ដាក់​សម្ពាធ​​លើ​ប្រទេស​ចិន​ចំពោះ​​ការ​អនុវត្ត​​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា​ និង​ការ​ព្រួយ​បារម្មណ៍​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ នៅពេល​ដែល​ប្រទេស​មហា​អំណាច​សេដកិច្ច​​ទាំង​ពីរ​នឹង​ជួប​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​នៅ​ក្នុង​សបា្តហ៍​ក្រោយ។

ក្រសួង​ពាណិជ្ជកម្ម​និយាយ​ថា​ លោក​ Wang Qishan​ អនុ​នាយក​រដ្ឋ​មន្រ្តី​ចិន​នឹង​សិ្ថត​ធ្វើ​ដំណើរទៅ​ក្រុង​​វ៉ាស៊ីង​តោន​នៃ​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​ទី​ ១៨​ និង​១៩ ខែ​ធ្នូ​ខាង​មុខ​នេះ​ ដើម្បី​ចូល​រួម​វេទិកា​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មការ​រួម​គ្នា​ស្ដី​ពី​​ពាណិជ្ជកម្ម​ដែល​ជា​វេទិកា​រវាង​អាម៉េរិក​និង​ចិន​ដ៏​សំខាន់​មួយ​ដើម្បី​ពិភាក្សា​លើ​​គោល​នយោបាយ​ពាណិជ្ជកម្ម។​

លោក​ Ron Kirk​ អ្នក​តំណាង​ផ្នែក​ពាណិជ្ជ​កម្ម​របស់​សហរដ្ឋ​អាម៉េរិក​មាន​ប្រសាសន៍​ថា​វេទិកា​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​ និង​ចិន​ ដែល​ជា​ញឹកញាប់​មានភាព​រកាំ​រកូសនឹង​គ្នា៕

រឿង​​សំខាន់​ៗ​