ពលរដ្ឋ​អូស្រ្តាលី​កំពុង​រង​នូវ​បញ្ហា​បរិភោគ​អាហារ​មិន​ត្រឹម​ត្រូវ

ពលរដ្ឋ​អូស្រ្តាលី​កំពុង​រង​នូវ​បញ្ហា​បរិភោគ​អាហារ​មិន​ត្រឹម​ត្រូវ

ពលរដ្ឋ​អូស្រ្តាលី​កំពុង​រង​នូវ​បញ្ហា​បរិភោគ​អាហារ​មិន​ត្រឹម​ត្រូវ

ដាក់​បញ្ចូល​ពេល 11 December 2012, 16:43 AEST

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ពលរដ្ឋ​អូស្រ្តាលី​ប្រមាណ​ជា​ ១លាន​នាក់​កំពុង​ជួប​នឹង​បញ្ហា​បរិភោគ​អាហារ​មិន​ត្រឹម​ត្រូវ​សម្រាប់​សុខ​ភាព​ល្អ​ ក្នុង​កម្រិត​មួយ​​ខ្ពស់​ជាង​ការ​វាស់វែង​ដែល​ធ្លាប់​ធ្វើ​ឡើង​កាល​ពី​គ្រា​​មុន។

ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ដោយ​មូល​និធិ​​​ដែល​មាន​ឈ្មោះ​ថា​ Butterfly​ ​Foundation​ ដើម្បី​ធ្វើ​ការ​លើ​បញ្ហា​សុខ​ភាព​បណ្ដាល​ឡើង​ដោយ​ការ​បរិភោគ​អាហារ​មិន​ត្រឹម​ត្រូវ។ មូល​និធិ​នេះ​ផ្ដោត​ពិនិត្យ​មើល​​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ បរិភោគ​អាហារ​​មិន​គ្រប់​គ្រាន់​ និង​ការ​បរិភោគ​ហួស​ហេតុ​តាម​តែ​ការ​ឃ្លាន​ឥត​ឈប់​ឈរ។​

​​​អ្នកស្រី​ Christine Morgan​ ពី ​Butterfly​ ​Foundation​​ មាន​ប្រសាសន៍​ថា​ការ​សិក្សា​បាន​ស្ដែង​ឲ្យ​​ឃើញ​នូវ​​​​សេចក្ដី​ត្រូវ​ការ​ដោះស្រាយ​បញ្ហា​នេះ។​

ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​អត្រា​មរណភាព​បណ្ដាល​ដោយ​បញ្ហា​ទាំង​នេះ​មាន​កម្រិត​ទ្វេ​ដង​បើ​ធៀប​នឹង​ប្រជាពលរដ្ឋ​ទូទៅ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​