ខួប​លើក​ទី​៤០​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ចិន​ និង​អូស្ត្រាលី

ខួប​លើក​ទី​៤០​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ចិន​ និង​អូស្ត្រាលី

ខួប​លើក​ទី​៤០​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ចិន​ និង​អូស្ត្រាលី

ដាក់បញ្ចូលថ្ងៃ 13 December 2012, 16:28 AEST

ប្រទេស​ចិន​ និង​អូស្ត្រាលី​បាន​សន្យា​ថា​ នឹង​ពង្រឹង​ចំណង​មិត្តភាព​ថែម​ទៀត​នៅ​ក្នុង​ពិធី​លៀង​ភោជនា​អាហារ​ពេល​ល្ងាច​មួយ​ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៤០​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ទីក្រុង​ខេន​បេរ៉ា។

លោកស្រី​ Julia Gillard​ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ជាអ្នក​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើកទី​៤០​នៃ​ចំណង​មិត្តភាព​នេះ។

មក​ទល់​ឆ្នាំ២០១២​នេះ ​ប្រទេស​ចិន​កំពុង​តែ​ជំរុញ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រីក​ចម្រើន​របស់​ខ្លួន។​ លោកស្រី​ LIU YANDONG ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ចិន​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចិន​មក​ចូលរួម​ក្នុង​ពិធី​នេះ។​

នៅ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នេះ​ គណៈប្រតិភូ​ប្រទេស​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​អំពី​ការ​សិក្សា​កម្រិត​ឧត្តម​សិក្សា​ និង​ការ​ស្រាវជ្រាវ​ជាមួយ​ប្រទេស​អូស្ត្រាលី​ ដោយ​នឹង​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រួម​គ្នា​ថ្មី​ចំនួន​៦​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​