តុលាការ​កម្ពុជា​បន្ត​ឲ្យ​ប្រ​ធាន​វិទ្យុ​សំ​បុក​ឃ្មុំ​ជាប់​ពន្ធនា​គារ​

តុលាការ​កម្ពុជា​បន្ត​ឲ្យ​ប្រ​ធាន​វិទ្យុ​សំ​បុក​ឃ្មុំ​ជាប់​ពន្ធនា​គារ​

តុលាការ​កម្ពុជា​បន្ត​ឲ្យ​ប្រ​ធាន​វិទ្យុ​សំ​បុក​ឃ្មុំ​ជាប់​ពន្ធនា​គារ​

ដាក់​បញ្ចូល​ពេល 14 December 2012, 16:35 AEST

តុលា​ការ​សា​លា​ឧទ្ធរណ៍​នៃ​​ប្រ​ទេស​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​​ឲ្យ​លោក​ ម៉ម សូ​ណង់​ដូ​​ប្រ​ធាន​វិទ្យុ​សំបុក​ឃ្មុំ​ និង​ជា​ប្រ​ធាន​សមា​គម​អ្នក​ប្រ​ជា​ធិប​តេយ្យ​ បន្ត​ជាប់​ពន្ធ​នា​គារ​២០​ឆ្នាំ​​ដដែល​​បើ​ទោះ​បី​ជា​​មាន​ការ​គាំ​ទ្រ​ពី​សកម្ម​ជន​របស់​លោក​ ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​នៅ​ក្រៅ​ឃុំ​ក៏​ដោយ។

លោក​​ចៅ​ក្រម​ ឃុន​ លាង​​ម៉េង​ ប្រ​ធាន​​ក្រុម​ប្រឹ​ក្សា​​ជំ​នុំ​ជម្រះ​នៃ​សា​លា​ឧទ្ធរណ៍​ បាន​ប្រ​កាស​​សេច​ក្តី​​សម្រេច​ ដោយ​មិន​ឲ្យ​មាន​​ការ​​​ដោះ​លែង​​លោក​ ម៉ម​ សូ​ណង់​ដូ​ នោះ​ឡើយ។​​

លោក សរ សុ​វ៉ាន ​មេ​ធា​វី​ការ​ពារ​ក្តី​លោក​ម៉ម សូ​ណង់​ដូ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ ព័ត៌​​មាន​​ថា​ លោក​នឹង​ដាក់​​ពាក្យ​​ប្តឹង​​ជំ​ទាស់​ទៅ​កាន់​​តុ​លា​ការ​​កំ​ពូល​ ចំ​ពោះ​​សេច​ក្តី​សម្រេច​​របស់​​សា​លា​​ឧទ្ធរណ៍​​នេះ​។​
លោក​បាន​ ស្នើ​​សុំ​​ឲ្យ​​ប្រ​ធាន​​ក្រុម​ប្រឹ​ក្សា​​ជំ​នុំ​ជម្រះ​សា​លា​​ឧ​ទ្ធ​រណ៍​ ពិ​ចារ​ណា​​ដោះ​លែង​​កូន​ក្តី​​របស់​លោក​ គឺ​​លោក​ ម៉ម សូ​ណង់​ដូ ​ឲ្យ​​ស្ថិត​នៅ​ក្រោម​​ការ​ឃ្លាំ​មើល​រ​បស់​​តុ​លា​ការ​ ដោយ​​មិន​​អនុញ្ញាត​​ឲ្យ​​ជួប​​ជា​មួយ​​អ្នក​យក​​ព័ត៌មាន​ មន្ត្រី​​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​​នា​នា​​ឡើយ​ បើ​ទោះ​បី​​លោក​ ម៉ម​ សូ​ណង់​ដូ ​មាន​​សញ្ជាតិ​​ពីរ​ គឺ​​សញ្ជាតិ​​ខ្មែរ​ និង​​បារាំង​​ក៏​ដោយ​។​​
លោក ម៉ម សូណង់ដូ ត្រូវ​បាន​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​ សម្រេច​ ផ្តន្ទា​ទោស​ ដាក់​​ពន្ធ​នា​គារ​​២០ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ ១០​លាន​រៀល​ ពី​បទ​ផ្តើម​គំនិត​ញុះ​ញង់​​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​ប្រ​ឆាំង​អាជ្ញា​ធរ​​សា​ ធារណៈ និង​ផ្តើម​គំនិត​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ ធ្វើ​កុប​កម្ម​ប្រ​ឆាំង​អ្នក​​រាជ​​ការ​សា​ធារណៈ ​នៅ​​​ភូមិ​ប្រ​មា ​ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​