ម្ចាស់​ក្រុម​ហ៊ុន Hello នៅ​កម្ពុជា​នឹង​សេង​យក​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត Smart Mobile

ម្ចាស់​ក្រុម​ហ៊ុន Hello នៅ​កម្ពុជា​នឹង​សេង​យក​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត Smart Mobile

ម្ចាស់​ក្រុម​ហ៊ុន Hello នៅ​កម្ពុជា​នឹង​សេង​យក​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត Smart Mobile

ដាក់​បញ្ចូល​ពេល 14 December 2012, 16:38 AEDT

ប្រតិបត្ដិករ​ទូរស័ព្ទ​ចល័ត​នៅ​អាស៊ី​ឈ្មោះ Axiata ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​គ្រប់​គ្រង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Hello នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ទិញ​យក​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart Mobile ក្នុង​តម្លៃ​ទឹក​ប្រាក់​១៥៥លាន​ដុល្លារ។

របាយការណ៍​ចុះ​ផ្សាយ​នៅ​ក្នុង​វ៉ិបសាយថ៍​របស់ Telecompaper រាយការណ៍​ថា ក្រុមហ៊ុន​ Hello និង​ក្រុមហ៊ុន Smart Mobile នឹង​ត្រូវ​គេ​ច្របាច់​បញ្ចូល​គ្នា ហើយ​ការ​រួម​បញ្ចូល​គ្នា​នេះ​នឹង​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ត្រី​មាស​ទី​១​ ឆ្នាំ​២០១៣។

កន្លង​មក​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​តូច​ដែល​មាន​ចំនួន​ពល​រដ្ឋ​សរុប​ប្រមាណ​១៥​លាន​ នាក់ មាន​ក្រុមហ៊ុន​ប្រតិបត្ដិករ​ទូរស័ព្ទ​ចល័ត​ចំនួន​៩​ដំណើរ​ការ​ ហើយ​ Telecompaper រាយការណ៍​ថា ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ឈាន​ដល់​ដំណាក់​កាល​មួយ​ដែល​គេ​នឹង​ ត្រូវ​ច្របាច់​បញ្ចូល​គ្នា​នូវ​ក្រុមហ៊ុន​មួយ​ចំនួន។

Telecompaper ក៏​បាន​រាយការណ៍​ដែរ​ថា អត្រា​នៃ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​ហៅ​ថា Unique Subscriber Penetration Rate នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​តិច​ជាង​៤០% ហើយ​គេ​រំពឹង​ថា អត្រា​នេះ​នឹង​កើនឡើង​ទ្វេដង​នៅ​ក្នុង​ពេល​៣​ឆ្នាំ​ខាង​មុខ​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​