ស៊ុយ​អែត​ស្នើ​ឲ្យ​ឥណ្ឌា​បញ្ជាក់​ពី​ករណី​អា​វុធ​ស៊ុយ​អែត​ធ្លាក់​ដល់​ដៃ​យោ​ធា​ភូមា

ស៊ុយ​អែត​ស្នើ​ឲ្យ​ឥណ្ឌា​បញ្ជាក់​ពី​ករណី​អា​វុធ​ស៊ុយ​អែត​ធ្លាក់​ដល់​ដៃ​យោ​ធា​ភូមា

ស៊ុយ​អែត​ស្នើ​ឲ្យ​ឥណ្ឌា​បញ្ជាក់​ពី​ករណី​អា​វុធ​ស៊ុយ​អែត​ធ្លាក់​ដល់​ដៃ​យោ​ធា​ភូមា

ដាក់បញ្ចូលថ្ងៃ 14 December 2012, 16:43 AEST

ប្រ​ទេស​ស៊ុយ​អែតបាន​ស្នើ​ដល់​ប្រ​ទេស​ឥណ្ឌា​ឲ្យ​ធ្វើ​ការ​បញ្ជាក់​ ពី​មូល​ហេតុ​ដែល​អា​វុធ​ផលិត​នៅ​ប្រ​ទេស​ស៊ុយ​អែត​ធ្លាក់​ទៅ​ក្នុង​ដៃ​ភូមា​ ដែល​ជា​ការ​រំ​លោភ​​​ទណ្ឌ​កម្ម​របស់​សហ​គមន៍​អឺ​រ៉ុប​លើ​ប្រទេស​ភូមា។

មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ កង​ទ័ព​ឥណ្ឌា​បាន​ទិញ​អា​វុធ​ទាំង​នេះ​ពី​ប្រ​ទេស​ស៊ុយ​អែត។

បើ ​តាម​រូ​បភាព​ដែល​ថត​ដោយ​អ្នក​កាសែត​ឯករា​ជ្យ​មួយ​រូប ដែល​ត្រូវ​គេ​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ស៊ុយ​អែត​ ក្នុង​សប្តាហ៍​នេះ​បង្ហាញ​ថា​អា​វុធ​ប្រ​ឆាំង​រថ​ក្រោះ​ប្រ​ភេទ Carl Gustaf M3 និង​សម្ភារៈ​សឹក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ទុក​ចោល​ដោយ​ក្រុម​យោធា​ភូមា។

មិន​តែ​ប៉ុណ្ណោះ​គេ​បាន​ឃើញ​លេខ​ស៊េរី​អាវុធ​យ៉ាង​ច្បាស់​​នៅ​ក្នុង​រូប​ថត​មួយ​សន្លឹក​ក្នុង​ចំណោម​រូប​ថត​ជា​ច្រើន​សន្លឹក​ទៀត។

សូម​បញ្ជាក់​ថា​សហ​គមន៍​អឺ​រ៉ុប​បាន​ហាម​ឃាត់​ការ​នាំ​អា​វុធ​ទៅ​ប្រ​ទេស​ភូមា​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៦ មក​ម្ល៉េះ៕

រឿង​​សំខាន់​ៗ​